ព័ត៌មាន
សម្ដេចតេជោ ផ្ដល់អនុសាសន៍ឱ្យកែលក្ខន្ដិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីពង្រីកវិសាលភាពបន្ថែមដល់និវត្តជនទាំងអតីតយុទ្ធជន និងកងកម្លាំងស៊ីវិល
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់ សមាគមអតីតយុទ្ធជនកម្ពុជា (C.V.A) នៅវិមាន៧មករា រាជធានីភ្នំពេញ។
បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងក្រោយកិច្ចប្រជុំនេះថា នៅក្នុងកិច្ចប្រជុំនេះ គោលដៅសំខាន់គឺដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានកើតឡើងនាពេលកន្លងមក និងដាក់ទិសដៅការងារបន្តទៀតសម្រាប់សមាគមអនុវត្ត។
ឯកឧត្តមបន្តថា បញ្ហាប្រឈមដែលបានលើកឡើង ហើយរកដំណោះស្រាយនោះ គឺសម្ដេចតេជោ បានរៀបចំឱ្យដំណើរការនៃក្រុមព័ត៌មានអតីតយុទ្ធជនកម្ពុជា ដោយនៅក្នុងនោះឱ្យមានសកម្មភាពនៃការបង្កើតដាក់ឱ្យដំណើរការនៃបណ្ដាញសង្គមផ្លូវការរបស់អតីតយុទ្ធជនកម្ពុជាមានដូចជា ហ្វេសប៊ុក តេឡេក្រាម យូធូប និងតិចតុក ជាដើម ដើម្បីធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយនូវសកម្មភាពដែលជាស្នាដៃ និងជាសមិទ្ធផល និងផ្សព្វផ្សាយអំពីការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសកម្មភាព ឬក៏ការរស់នៅរបស់អតីតយុទ្ធជនកម្ពុជាឱ្យកាន់តែផុសផុលឡើងនៅលើបណ្ដាញសារព័ត៌មាន ពោលគឺបណ្ដាញផ្សព្វផ្សាយសង្គមតែម្ដង។
នៅក្នុងឱកាសនោះសម្ដេចតេជោ បានលើកឡើងនូវចំណុចស្នូលសំខាន់ទាក់ទងទៅនឹងការធ្វើវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជនកម្ពុជា ដោយសម្ដេចបានផ្ដល់អនុសាសន៍ឱ្យមានការរៀបចំដើម្បីឈានទៅដល់ការធ្វើវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីសំដៅធ្វើយ៉ាងណាឈានទៅដល់ការគ្រប់គ្រង និងជួយជ្រោមជ្រែងបន្ថែមទៀតដល់និវត្តជនទូទៅដោយមិនចំពោះតែអតីតយុទ្ធជនកន្លមកនោះទេ។
ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា ការផ្ដល់អនុសាសន៍របស់សម្ដេចតេជោឱ្យកែ លក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជានេះ គឺក្នុងគោលដៅដើម្បីបញ្ចូលនិវត្តជនទូទៅ ក្នុងនោះមានមន្រ្ដីរាជការស៊ីវិល រួមទាំងកម្លាំងប្រដាប់អាវុធឱ្យមកចូលនៅក្នុងក្របខណ្ឌនៃសមាគមនេះដែរ។
ឯកឧត្តមថ្លែងថា ការផ្ដល់អនុសាសន៍របស់សម្ដេចតេជោបែបនេះ ក្នុងគោលដៅដើម្បីគ្រប់គ្រងទៅលើដំណើរការនៃនិវត្តជនទូទៅដោយមិនទុកពួកគាត់ចោល គឺការយកចិត្តទុកដាក់ និងការជួយជ្រោមជ្រែងឧបត្ថម្ភតាមទិដ្ឋភាព និងតាមការពិនិត្យជាក់ស្ដែងទៅលើនិវត្តជនទាំងអស់ដោយមិនចំពោះតែអតីតយុទ្ធជននោះទេ។
ឯកឧត្តម ជា ធីរិទ្ធ បញ្ជាក់ថា នេះគឺជាអនុសាសន៍ និងជាការយកចិត្តទុកដាក់ថ្មីបន្ថែមទៀតរបស់សម្ដេចតេជោ ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្ដេចបានគិតគូរដល់អ្នកចូលនិវត្តន៍ទាំងអស់ទាំងមន្រ្ដីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដែលបានចូលនិវត្តន៍ ដើម្បីអាចចូលក្នុងក្របខណ្ឌនៃមាគមអតីតយុទ្ធជនកម្ពុជា និងរួមចំណែកក្នុងការជួយដល់ពួកគាត់តាមយន្តការតាមរយៈសមាគម៕







-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប