ព័ត៌មាន
នគរបាលជាតិ កំពុងចាត់វិធានការក្រុមជ្រុលនិយមដែលប្រឌិតព័ត៌មាន ពាក់ព័ន្ធការចរចារបស់រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយរដ្ឋបាលអាមេរិក
ភ្នំពេញ៖ នាពេលថ្មីៗនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សង្កេតឃើញថា មានការបង្ហោះផ្សព្វផ្សាយ ព័ត៌មានតាមរយៈវីដេអូក្នុងទំព័រហ្វេសប៊ុកឈ្មោះ ស្រ្តី Overseas ពាក់ព័ន្ធដល់កិច្ចសម្ភាសរបស់ លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលមានចរិតញុះញង់ បំភ្លៃការពិត ធ្វើឲ្យមានការ ភាន់ច្រឡំ អំពីលទ្ធផល នៃការចរចាលើ ការអនុគ្រោះពន្ធជុំទី១ រវាងកម្ពុជា ជាមួយសហរដ្ឋអាមេរិក។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានអះអាងថា ផ្អែកតាមការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងហ្មត់ចត់ជាបន្តបន្ទាប់របស់សមត្ថកិច្ច អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបញ្ជាក់ជូនសាធារណជនជ្រាបដូចខាងក្រោម៖
១៖ សារសំឡេងវីដេអូក្នុងទំព័រហ្វេសប៊ុកឈ្មោះ ស្ត្រី Overseas ពុំមែនជាសារសំឡេង របស់ លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នោះទេ។ សារសំឡេងនោះ គឺជា ការប្រើបច្ចេកទេសកាត់រូបភាពវីដេអូរបស់ លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយបញ្ចូល សំឡេងស្ត្រីម្នាក់ធ្វើអត្ថាធិប្បាយក្នុងចេតនាធ្វើវិទ្ធង្សនា បំពុល បំផ្លាញសង្គម ញុះញ៉ង់ លាបពណ៌ និង បំភ្លៃការពិត ក្នុងគោលបំណងធ្វើឱ្យសាធារណជនមានការភាន់ច្រឡំចំពោះរាជរដ្ឋាភិបាលក្នុងកិច្ចការ ចរចារលើការអនុគ្រោះពន្ធជុំទី១ ជាមួយភាគីអាមេរិក។
២៖ សមត្ថកិច្ចបានរកឃើញថា មុខសញ្ញាដែលបានប្រព្រឹត្តសកម្មភាពល្មើសខាងលើ មានឈ្មោះ ជូ ឈីន ភេទស្រី កើតឆ្នាំ១៩៨៣ នៅខេត្តបាត់ដំបង ដែលជាមុខសញ្ញាចាស់ ត្រូវបាន តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទរួមគំនិតក្បត់ តាមរយៈសកម្មភាព ឃុបឃិតជាមួយក្រុមឧទ្ទាមជ្រុលនិយម ធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាល និងបានរត់ភៀសខ្លួន ទៅប្រទេសថៃ ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ច។ ក្នុងអំឡុងពេលសម្ងំលាក់ខ្លួននៅប្រទេសថៃ ស្រ្តីរូបនេះបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួនដូចជាទំព័រឈ្មោះ ស្ត្រី Overseas, គណនីឈ្មោះ ស្ទឹងសម្ងាត់, Chhin Chou, និងគណនីឈ្មោះ ម៉ៅ បង ធ្វើជាមធ្យោបាយដើម្បីបម្រើ ឧបាយកលក្បត់ជាតិ នៃក្រុមឧទ្ទាមជ្រុលនិយម ដោយបន្តសកម្មភាពបង្ហោះព័ត៌មានញុះញ៉ង់ បំភ្លៃការពិត ធ្វើឱ្យចលាចល បង្ករអសន្តិសុខក្នុងសង្គម និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
៣៖ បច្ចុប្បន្ន អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងកសាងសំណុំរឿងតាមនីតិវិធី និង សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសថៃ ធ្វើការស្វែងរកចាប់ខ្លួន និងបញ្ជូនស្ត្រីឈ្មោះ ជូ ឈីន មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។
អគ្គស្នងការដ្ឋាននគរបាលជាតិ អំពាវនាវពលរដ្ឋកុំមានការភាន់ច្រឡំជឿលើ ការបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំពុលសង្គម មានចរិតលក្ខណៈញុះញង់ លាបពណ៌ និងបំៃភ្ល ការពិតរបស់ស្ត្រីឈ្មោះ ជូ ឈីន រូបនេះនឹងត្រូវមានការជឿជាក់លើសមត្ថភាពដឹកនាំដ៏ឈ្លាសវៃរបស់ ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា ក្នុងការដោះស្រាយរាល់បញ្ហាបម្រើប្រជាពលរដ្ឋ និងការពារនូវឧត្តមប្រយោជន៍ជាតិ៕






-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប