ព័ត៌មាន
ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ប្រជាជន និងជនវ័យចាស់មកចាក់វ៉ាក់សាំងកូវីដ-១៩ថ្មី (Pfizer)
ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ប្រជាជន និងជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពស៊ាំថយចុះ មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ថ្មី ភីហ្វាយហ្សឺ(Pfizer)។

បើតាមលោកវេជ្ជបណ្ឌិត នេត សុវីរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៃក្រសួងសុខាភិបាល បានប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះថា បន្ទាប់ពីទទួលការណែនាំពីក្រសួងសុខាភិបាល ក៏ដូចជាមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ដោយរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺកូវីដ១៩ថ្មី (JN.1)កន្លងមក គឺមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានរៀបចំផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ថ្មី ដូសជំរុញប្រភេទ ភីហ្វាយហ្សឺ(Pfizer) រំលឹកដល់ប្រជាជនទូទៅអាយុចាប់ពី១២ឆ្នាំឡើងទៅ រៀងរាល់៦ខែម្តង តាមយុទ្ធសាស្រ្តនៃការចាក់វ៉ាក់សាំងកូវីដ-១៩។

ជាក់ស្តែង ក្នុងយុទ្ធនាការផ្តល់វ៉ាក់សាំងដូសបន្ថែមនេះ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី មកពីតាមបណ្តារាជធានី ខេត្ត មកចាក់វ៉ាក់សាំង ក្នុងមួយថ្ងៃ ចន្លោះពី១០០នាក់ ទៅជិត២០០នាក់។
ទន្ទឹមគ្នានោះដែរ ប្រជាពលរដ្ឋ មន្រី្តរាជការ និងនិសិ្សត មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ថ្មី ដូសជំរុញ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានលើកឡើងរួមគ្នាថា ថ្ងៃនេះពួកគាត់បានចាក់វ៉ាក់សាំងកូវីដ-១៩ តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ដើម្បីថែរក្សាសុខភាពគ្រប់គ្នា និងសង្គមជាតិយើងផង កុំឲ្យមានការឆ្លងរីករាលដាលក្នុងសហគមន៍។ បន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងដំណាក់កាលដំបូង ចាប់ពីដូសទី១ រហូតដល់ដូសទី៦ គឺធ្វើឲ្យសុខភាពរបស់ពួកគាត់ល្អប្រសើរ ជាពិសេសសូមគោរពអរគុណដល់រាជរដ្ឋាភិបាល ដែលលោកតែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅប្រទេស។

ចំណែកលោកវេជ្ជបណ្ឌិត សឿង លីដា ប្រធានផ្នែកវ៉ាក់សាំងកូវីដ-១៩ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នេះ គឺមនី្ទរពេទ្យយើងចាប់ដំណើរការតាំងពីឆ្នាំ២០២១មកម្លេះ ហើយក្រុមគ្រូពេទ្យយើង បានបន្តចាក់វ៉ាក់សាំង រហូតមកដល់សព្វថ្ងៃ។ បន្ទាប់ពីមានករណីឆ្លងឡើងនេះ បងប្អូនប្រជាពលរដ្ឋ ត្រូវការពារខ្លួន ៣ការពារ និង៣កុំ ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវតិ្ថភាព។

លោកវេជ្ជបណ្ឌិត នេត សុវីរៈ បានបញ្ជាក់ផងដែរថា មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានចក្ខុវិស័យខ្ពស់ ក្នុងការផ្តល់សេវាសុខភាព ប្រកបដោយទំនុចចិត្តឈានមុខ និងជាកន្លែងបណ្តុះបណ្តាល សិក្សា ស្រាវជ្រាវ អាចទុកចិត្តបាននៅក្នុងប្រទេស ព្រមទាំងមានបេសកកម្ម ផ្តល់សេវាសុខភាព បង្ការ និងព្យាបាល ប្រកបដោយគុណភាព សមភាព តាមស្តង់ដារក្រសួងសុខាភិបាល៕ អត្ថបទ រដ្ឋា









-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប