ព័ត៌មាន
វិស័យធំៗបីនៅកម្ពុជា មានតម្រូវការកម្លាំងពលកម្មសរុបចំនួនជិត ៧ម៉ឺនកន្លែង នៅទូទាំងប្រទេស
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ វិស័យធំៗចំនួន៣នៅក្នុងប្រទេសកម្ពុជា បានប្រកាសតំរូវការកម្លាំងកម្មសរុបចំនួន ៦ម៉ឺន ៩ពាន់ ៣៨៤កន្លែង ក្នុងនោះមានដូចជា វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។
នៅក្នុងផេកផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសសេរឱ្យដឹងថា តម្រូវការកម្លាំងពលកម្មទាំងអស់នេះ ក្នុងនោះ វិស័យឧស្សាហកម្ម ត្រូវការចំនួនជាង ៥ម៉ឺន ៣ពាន់កន្លែង, វិស័យសេវាកម្មជាង ៣ពាន់កន្លែង និងវិស័យកសិកម្មត្រូវការចំនួនជាង ១ម៉ឺន ១ពាន់កន្លែង។ ចំពោះតម្រូវការនេះដែរ នៅរាជធានីភ្នំពេញមានចំនួនច្រើនជាងគេ បន្ទាប់មកខេត្តស្វាយរៀង កំពង់ឆ្នាំង កណ្តាល ក្រចេះ កំពង់ស្ពឺ រតនគិរី កំពង់ចាម តាកែវ ព្រះសីហនុ និងខេត្តផ្សេងៗទៀត។
ក្រសួងការងារ បានអំពាវនាវដល់យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារ ដែលមានបំណងចង់ស្វែងរកការក្នុងវិស័យទាំង៣ខាងលើនេះ អាចទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬ តេឡេក្រាម 016 786 655 ឬ CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ
ទាក់ទិនឱកាសការងារខាងលើនេះដែរ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ ក្រសួងបានពង្រឹងប្រសិទ្ធភាពនៃយន្តការផ្តល់សេវាស្វែងរកការងារ និងការរៀបចំវេទិកាការងារ ដោយបានចុះឈ្មោះអ្នកស្វែងរកការងារសរុបចំនួន ៧,៣ម៉ឺននាក់ , បញ្ជូនទៅនិយោជកចំនួន ១១,៧ ម៉ឺននាក់ និងជួយស្វែងរកការងារប្រជាពលរដ្ឋបាន ១,៥ម៉ឺននាក់។
ដោយឡែក ពាក់ព័ន្ធទៅនឹងវិស័យការងារនេះដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវទីផ្សារការការងារទៅថ្ងៃអនាគត ក៏ដូចជាការផ្គូផ្គង រវាងនយោជកដែលមានតម្រូវការការងារ និងយុវជនដែលចង់ធ្វើការឱ្យបានជួបគ្នាដើម្បីទទួលបានឱកាសការងារដែលខ្លួនពេញ និងមានប្រាក់ចំណូលសមរម្យ។ ចំណែកឯក្រុមហ៊ុន ក៏ទទួលបានធនធានមនុស្សមន្រ្តីដែលខ្លួនត្រូវការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើនការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១លាន ៥សែននាក់ ផងដែរ ដើម្បីសម្រេចឱ្យបានក្នុងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០៕
អត្ថបទ ឈិត បូរ៉ាវី






-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប