ព័ត៌មាន
ការប្រឡងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ឈានដល់ការប្រឡងវិញ្ញាសា សរសេរលើកទី២
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ បានបើកដំណើរការ ការប្រឡងជ្រើសរើស មន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ លើវិញ្ញាសាសរសេរលើកទី ២។ ការប្រឡងវិញ្ញាសាសរសេរលើកទី ២នេះ មានបេក្ខជនចូលរួមសរុប ៤១ នាក់។ ការប្រឡងនេះ ក៏ជាការប្រឡងចុងក្រោយ ដែលគោលដៅជ្រើសរើសមន្ត្រីចំនួន ១៥នាក់ប៉ុណ្ណោះ។
ការប្រឡងជ្រើសរើសមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ នៃក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី បានឈានមកដល់ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២ ដែលជាការប្រឡងសម្រេចចុងក្រោយ។ ការប្រឡងនេះ ជាប្រភេទវិញ្ញាសាអធិប្បាយ ចែកជា ២វគ្គ ដោយវគ្គទី១ ផ្តោតលើជំនាញ/ឯកទេស រួមមាន នីតិសាធារណៈ, នីតិឯកជន និងនីតិអន្តរជាតិ រីឯវគ្គទី២ ផ្តោតលើចំណេះដឹងទូទៅ។
ការប្រឡងនេះ ក៏ដូចជាការប្រឡងកន្លងទៅ ដោយគោរពតាម និយាមនីតិវិធីប្រតិបត្តិក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ការតាក់តែងវិញ្ញាសា ត្រូវបានធ្វើឡើងភ្លាមៗ នៅព្រឹកថ្ងៃប្រឡង។ ការតាក់តែងវិញ្ញាសា គឺមានសាស្ត្រាចារ្យ ១២រូប មកពីសាកលវិទ្យាល័យផ្សេងៗ និងស្ថាប័នពាក់ព័ន្ធ។
ក្នុងដំណាក់កាល តាក់តែងវិញ្ញាសានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានអញ្ជើញត្រួតពិនិត្យ តាមដានការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តែងតែជាអ្នកជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ការប្រឡងប្រជែងនីមួយៗ។
សាស្ត្រាចារ្យ ត្រូវតាក់តែងវិញ្ញាសាអធិប្បាយនីមួយៗ ឱ្យបាន ៣ជម្រើស ដើម្បីដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើសយក ១ជម្រើស ឬសម្រេចជម្រើសទី៤ ដោយយកសំណួរពីជម្រើសទាំង៣ មកបញ្ចូលគ្នា ដោយសម្ងាត់ មានសុក្រឹត្យភាព និងមានតម្លាភាព។
រាល់ដំណើរការ ចាប់រាប់ពីការតាក់តែងវិញ្ញាសា ការអនុញ្ញាតឱ្យបេក្ខជនចូលមណ្ឌលប្រឡង ការប្រឡង ការធ្វើកំណែ រហូតដល់ការប្រកាសលទ្ធផលជាផ្លូវការ តែងមានវត្តមាន ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ អនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង វត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត មកពីសាកលវិទ្យាល័យផ្សេងៗ អ្នកស្ម័គ្រចិត្តមកពីសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកស្ម័គ្រចិត្តជាមហាជនផងដែរ។ អត្ថបទ៖គឹមហុក









-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប