ព័ត៌មាន
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ២,៤០០កន្លែង លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន
សៀមរាប៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប បានប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន២,៤០០កន្លែង សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងមានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុងមួយខែថែមទៀត។

អាហារូបករណ៍ទាំង២,៤០០កន្លែងនេះ ត្រូវបានបែងចែកទៅតាមមុខជំនាញដែលសុទ្ធតែមានតម្រូវការខ្ពស់ក្នុងទីផ្សារ រួមមាន៖ (១).ជំនាញបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ៤៨០នាក់ (២).ជំនាញដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ៤៨០នាក់ (៣).ជំនាញថែទាំនិងជួសជុលរថយន្ត ៤២០នាក់ (៤).ជំនាញធុរកិច្ចភេសជ្ជៈ ៣០០នាក់ (៥).ជំនាញផលិតនំ ៣០០នាក់ (៦).ជំនាញការងារកំបោរ ១៨០នាក់ (៧).ជំនាញដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព ១២០នាក់ (៨).ជំនាញសេវាកម្មកុំព្យូទ័រ ៦០នាក់ (៩).ជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ៦០នាក់។

សម្រាប់យុវជនគោលដៅទាំងពីរក្រុមខាងលើដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមទាក់ទងមកកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងតាមបណ្ដោយមហាវិថីសម្ដេចវិបុលបញ្ញា សុខ អាន ឬទាក់ទងតាមរយៈទូរស័ព្ទលេខ៖ ០៨៧ ៥២៧ ៨៧៦ / ០៧៧ ៤៨៩ ៣៩៨ / ០៩៧ ៣៧២ ១៦២៧។

ក្រៅពីក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ វគ្គបណ្ដុះបណ្ដាលពិសេសនេះក៏បើកចំហសម្រាប់យុវជន និងប្រជាពលរដ្ឋទូទៅ រួមទាំងកម្មករ-កម្មការិនីផងដែរ ដែលអាចដាក់ពាក្យចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈនេះបានដោយឥតបង់ថ្លៃដូចគ្នា គ្រាន់តែមិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល។

គួរបញ្ជាក់ដែរថា ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈការផ្ដល់ឱ្យពួកគេនូវជំនាញជាក់លាក់មួយ និងមានលទ្ធភាពទទួលបានប្រាក់ចំណូលសមរម្យ៕



-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប