ព័ត៌មាន
អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចសិក្សានៅប្រទេសចិន
អ្នកគ្រប់គ្រងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ចំនួន៣០អង្គភាព រួមមាន មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ និងកម្រិត៣ ដែលត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ទទួលបានឱកាសធ្វើទស្សនកិច្ចសិក្សានៅអង្គភាពផ្តល់សេវាសាធារណៈវិស័យសុខាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក។ ប្រតិភូទាំងអស់បានធ្វើទស្សនកិច្ចនៅទីភ្នាក់ងារសុខភាពចិន ដែលជាស្ថាប័នរៀបចំគោលនយោបាយសុខាភិបាលរបស់ប្រទេសចិន និងទស្សនកិច្ចតាមមន្ទីរពេទ្យកម្រិតសហគមន៍ និងកម្រិតក្រុង ក្នុងរដ្ឋធានីប៉េកាំង។

ប្រធានគណៈប្រតិភូពីកម្ពុជា ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា “ការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក តាមរយៈដំណើរទស្សនកិច្ចសិក្សានៅតាមប្រទេសជឿនលឿនក្នុងតំបន់ ដូចជា សាធារណរដ្ឋប្រជាមានិតចិនជាដើមនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកគ្រប់គ្រងអង្គភាពនីមួយៗ អាចយកគោលគំនិតនិងបទពិសោធជាឧត្តមានុវត្តន៍និងនវានុវត្តន៍ ធ្វើយ៉ាងណាឱ្យការផ្តល់សេវាក្នុងវិស័យសុខាភិបាលនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល”។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា “វិស័យសុខាភិបាល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែទាំ និងគាំពារសុខភាព និងសុខមាលភាពប្រជាជន តាំងពីការកើត រហូតដល់ស្លាប់។ ការរួមគ្នាធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ការបង្ការ ការព្យាបាល និងការថែទាំវេជ្ជសាស្រ្ត នឹងធ្វើឱ្យប្រទេសយើង មានភាពធន់កាន់តែខ្លាំង មានប្រជាជនដែលសកម្ម និងមានថាមពល ក្នុងការចូលរួមចំណែកសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបនឹងការចង់បានរបស់ប្រជាជន។”

សូមជម្រាបថា ជារៀងរាល់ឆ្នាំ ក្រសួងមុខងារសាធារណៈ បានរៀបចំដំណើរទស្សកិច្ចសិក្សា និងចែករំលែកបទពិសោធនៅក្រៅប្រទេសជូនអង្គភាពផ្តល់សេវាសាធារណៈ ដែលទទួលបានលទ្ធផលល្អក្នុងកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ ឆ្នាំនេះ ជ័យលាភីឆ្នាំ២០២៤ ត្រូវធ្វើទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន២លើកផ្សេងគ្នា។ លើកទី១ ជាទស្សនកិច្ចសម្រាប់វិស័យសុខាភិបាល នៅរដ្ឋធានីប៉េកាំង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។ លើកទី២ ជាទស្សនកិច្ចសម្រាប់វិស័យអប់រំ កម្រិតសាលារៀនកម្រិតវិទ្យាល័យ និងសាលាមតេ្តយ្យសិក្សា នៅទីក្រុងយូណាន ខេត្តគួនមីង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕ អត្ថបទ.គឹមហុក











-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)