ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញដឹកនាំប្រតិភូចូលរួមវេទិកាសកលសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅប្រទេសស្វីស
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមសម័យកិច្ចប្រជុំលើកទី៨ ស្ដីពីវេទិកាសកលសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅទីក្រុងហ្សឺណេវ ប្រទេសស្វីស។
វេទិកាសកលនេះ គឺជាវេទិកាសកលសម្រាប់ គ្រប់ភាគីពាក់ព័ន្ធ ដែលមានអ្នកចូលរួមជាច្រើនរួមទាំង រដ្ឋាភិបាល ប្រព័ន្ធអង្គការសហប្រជាជាតិ សង្គមស៊ីវិល និង ភាគីពាក់ព័ន្ធដទៃទៀតមករួមគ្នា ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តក្របខ័ណ្ឌការងារសេនដាយ សម្រាប់ការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៥-២០៣០ ដោយការចែករំលែកចំណេះដឹង ពិភាក្សាអំពីការអភិវឌ្ឍ និង និន្នាការចុងក្រោយបង្អស់ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ កំណត់គម្លាតចន្លោះខ្វះខាត និងផ្ដល់អនុសាសន៍ ដើម្បីពន្លឿនការអនុវត្តក្របខ័ណ្ឌការងារសេនដាយ។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត នឹងអញ្ជើញធ្វើថ្លែងការណ៍ចំនួន០២ គឺ ទី១ “វឌ្ឍនភាពក្នុងតំបន់លើការអនុវត្តក្របខណ្ឌការងារសេនដាយ និងអនុសាសន៍លើការត្រួតពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិ” និងទី២ ” ពន្លឿនការផ្ដល់ហិរញ្ញប្បទានសម្រាប់ភាពធន់÷ដំណោះស្រាយសមស្របសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
តាមកម្មវិធីគ្រោងទុក ឯកឧត្តម អនុប្រធានទី១ គ.ជ.គ.ម. និងអញ្ជើញជួបតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធានលេខាធិការដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុកការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
វេទិកាសកលលើកទី៨ ស្ដីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (GP2025) នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុងហ្សឺណែវ ចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥។ សម័យប្រជុំនេះរៀបចំដោយលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ទទួលបន្ទុកការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR) និងដោយរដ្ឋាភិបាលនៃប្រទេសស្វីស៕

-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប