ព័ត៌មាន
ជនសង្ស័យ ហង្ស សំណាង រួមទាំងបក្សពួក០២នាក់ទៀត ត្រូវបានចៅក្រមស៊ើបសួរសម្រេចដីការបង្គាប់ឃុំខ្លួន
ភ្នំពេញ៖ លោក ស សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដីការបង្គាប់ឲ្យឃុំខ្លួននៅម១ លើជនសង្ស័យ ហង្ស សំណាង រួមទាំងបក្សពួក០២នាក់ទៀត ពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព , ញុះញង់ឱ្យមានការរើសអើង និង ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា តាមមាត្រា៤៧២, ៤៩៤, ៤៩៦ និង៦១៦ នៃក្រមព្រហ្មទណ្ឌ នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ។
ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ទី១ឈ្មោះ ហង្ស សំណាង ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ ,ទី២ ឈ្មោះ កុញ វាសនា ហៅ ស្នា ភេទប្រុសអាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ និង ទី៣ ឈ្មោះ រស់ អែវ ភេទប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិខ្មែរ។
គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ជនសង្ស័យទាំង០៣នាក់ បានបង្កើតមាតិការបែបកំប្លែងចម្អក សម្តែងឈុតជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសន៍ឌឺដង ញុះញង់ បំបាក់ទឹកចិត្ត និងស្មារតីយោធា ដែលទង្វើនេះ មិនមែនជាទម្រង់នៃវិជ្ជាជីវអ្នកសារព័ត៌មានទេ ទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
អត្ថបទ៖ កុម្ភៈ




-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប