ព័ត៌មាន
ប្រធានព្រឹទ្ធសភាកម្ពុជា ណែនាំឲ្យនាយករដ្ឋមន្រ្តីខិតខំបន្ថែមទៀត ក្នុងការដោះស្រាយប្រព័ន្ធធារាសាស្រ្ត ទឹកជូនកសិករ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់អនុសាសន៍ណែនាំ ឲ្យរាជរដ្ឋាភិបាលខិតខំបន្ថែមទៀត ក្នុងការដោះស្រាយប្រព័ន្ធធារាសាស្រ្តទឹកជូនប្រជាពលរដ្ឋធ្វើកសិកម្ម ដើម្បីបង្កើនរដូវដាំដុះ ទាំងស្រូវ និងដំណាំដទៃទៀត ខណៈការលើកឡើងរបស់សម្តេចតេជោនេះ ក្នុងឱកាសបន្តដឹកនាំពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បញ្ហាធំជាងគេនាពេលនេះ គឺត្រូវរកពិធីដោះស្រាយទឹកសម្រាប់វិស័យកសិកម្មជូនប្រជាកសិករបន្ថែមទៀត ដោយមិនអាចអត់បាននោះឡើយ ហើយប្រសិនបើធ្វើធារាសាស្រ្តទឹកបានកាន់តែច្រើនវិស័យកសិកម្មខ្មែរ នឹងកាន់តែលូតលាស់ មិនថាស្រូវនោះទេដំណាំអ្វីដទៃទៀតក៏ត្រូវការទឹកដូចគ្នាដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា«ការបើកបែបទូលាយគឺជាប្រពៃណីខ្មែររបស់យើង អាបែបស៊ីជម្រៅគឺត្រូវដោះស្រាយទឹកបង្កើនរដូវដាំដុះ ធ្វើប្រពលវប្បកម្មដើម្បីបង្កើនទិន្នផល ហើយធ្វើការកាត់បន្ថយការកាប់ព្រៃឈឺ ជាមួយនឹងការកើនឡើងនៃចំនួនមនុស្ស។ នេះជាទស្សនទាន ឬយុទ្ធសាស្រ្តកសិកម្ម…»។
នៅក្នុងកិច្ចអន្តរាគមន៍នៃពិធីសមាជ រដ្ឋសភា និងព្រឹទ្ធសភានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាន ណែនាំឲ្យរាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងបង្កើនរដូវដាំដុះជូនប្រជាពលរដ្ឋ ពោលគឺពីមុនឧទាហរណ៍ស្រែមួយ ហិកតា ចិញ្ចឹមប្រជាពលរដ្ឋបានប្រាំនាក់ ឲ្យប្រែក្លាយទៅជា១០នាក់ឬ២០នាក់ ប៉ុន្តែការប្រក្លាយដីដាំដុះពី មួយដងទៅពីរ ឬបីដងនេះគឺចាំបាញ់បំផុតគឺត្រូវការទឹក ដូច្នេះត្រូវតែខិតខំធ្វើយ៉ាងណាដោះស្រាយប្រព័ន្ធ ទឹកនេះឲ្យខាងតែបាន៕ អត្ថបទបាន ចក់







-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប