ព័ត៌មាន
ពលទាហានថ្មីជិត៣០០នាក់ បំពេញក្របខ័ណ្ឌទ័ពជើងគោក បានចូលបណ្តុះបណ្តាលហ្វឹកហ្វឺន នៅសាលាពលទាហាន យោធភូមិភាគពិសេសកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ពលទាហានថ្មី បំពេញក្របខ័ណ្ឌទ័ពជើងគោក នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ ត្រូវបានចូលបណ្តុះបណ្តាលហ្វឹកហ្វឺន នៅសាលាពលទាហាន យោធភូមិភាគពិសេសខេត្តកំពង់ឆ្នាំង ដែលពិធីបើកវគ្គហ្វឹកហ្វឺនដល់ទ័ពថ្មីនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស នាយសេនាធិការរង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក អាជ្ញាធរខេត្តកំពង់ឆ្នាំង កងរាជអាវុធហត្ថខេត្ត អាជ្ញាធរស្រុករលាប្អៀរ និងពលទាហានប្រមាណជិត៣០០នាក់។
ឯកឧត្តមឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងវិស័យខឿនការពារជាតិ។ កងទ័ពត្រូវបានការបណ្តុះបណ្តាល និងធ្វើទំនើបកម្មដើម្បបន្តវេន ដោយបានជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងទ័ព តាមរយៈការដាក់ពាក្យប្រឡងជានាយទាហាន និងតាមរយៈនៃការដាក់ពាក្យជ្រើសរើស របស់គណៈកម្មការជ្រើសរើសទ័ពបំពេញគ្របខ័ណ្ឌឱ្យកងទ័ពជើងគោក សម្រាប់យោធិនសោធន៍និវត្តន៍។ យើងជាយុវជនត្រូវមានការសម្រេចចិត្តមួយយ៉ាងសំខាន់ ហើយការស្ម័គ្រចិត្តចូលបម្រើកងទ័ព នាពេលនេះថាជាការស្ម័គ្រចិត្ត និងសម្រេចចិត្តមួយយ៉ាងត្រឹមត្រូវ ហើយក៏ជាឱកាសមួយដែលក្មួយៗជាយុវជន និងយុវនារីត្រូវរៀបចំខ្លួន និងតាំងចិត្ត តាំងស្មារតីបម្រើជាតិ និងបម្រើប្រជាជន ក្នុងនាមជាអ្នកបវន្តវេន ហើយក៏ជាពេលវេលាដែលប្រទេសជាតិ ស្ថិតនៅក្នុងសុខសន្តិភាព សំរាប់ផ្តល់ឱកាសដល់កងទ័ពធ្វើការហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាពផងដែរ។
ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី ក៏បានអរគុណក្មួយៗ ដែលបានចូលរួមការពារសុខសន្តិភាព អរគុណសន្តិភាព យើងត្រូវនាំគ្នាបន្តថែរក្សាសន្តិភាព ឱ្យគង់វង្ស យូរអង្វែង និងសម្តែងអំណរគុណ ចំពោះអាណាព្យាបាលដែលបានគាំទ្រ និងបានជំរុញឱ្យកូនៗ និងក្មួយៗ ចូលបម្រើក្នុងជួរកងទ័ព។ ឯកឧត្តមឧត្តមសេនីយ៍ឯក បានផ្តាំផ្ញើរដល់ប្អូនៗ យុវជន យុវនារី ចូលដល់សាលានាពេលនេះ ត្រូវប្តេជ្ញាចិត្តខ្ពស់ ខិតខំហ្វឹកហាត់លត់ដំខ្លួន គោរពវិន័យ បទបញ្ជាសាលា មានសាមគ្គីភាពផ្ទៃក្នុងល្អ ប្រែក្លាយខ្លួនឱ្យជាកងទ័ពដ៏ល្អ និងជាអ្នកបន្តវេនមានសមត្ថភាព និងមានការសម្រេចចិត្តខ្ពស់ ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន។ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហើយសូមក្មួយៗ ត្រូវគិតថាពេលនេះក្មួយៗ ស្ថិតនៅក្នុងការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ មេបញ្ជាការ និងអង្គភាព គឺក្មួយៗ មិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់ឪពុក ម្តាយរបស់ក្មួយៗ នោះទៀតឡើយ៕ កាំង ហុងវាស្នា
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប