ព័ត៌មាន
មន្ត្រីសុខាភិបាលរាជធានីភ្នំពេញ បន្តអំពាវនាវពលរដ្ឋ អញ្ជើញមកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដើម្បីការពារសុខភាព
លោកស្រីវេជ្ជបណ្ឌិត ទេព ចិន្តា អនុប្រធានមនី្ទរពេទ្យបង្អែកចតុមុខ ការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តចតុមុខ មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញមកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដើម្បីការពារសុខភាពទាំងអស់គ្នា។

លោកស្រីវេជ្ជបណ្ឌិត បន្តថា សព្វថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ចន្លោះពី៧០ ទៅ១០០នាក់ បានអញ្ជើញមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ប្រភេទ ភីហ្វាយហ្សឺ (Pfizer) នៅក្នុងមនី្ទរពេទ្យបង្អែកចតុមុខ ហើយភាគច្រើននៃប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងនេះ គឺចាក់ពីដូសទី៣ រហូតដល់ដូសទី៦។ ជាពិសេសសូមលើកទឹកចិត្តមកទទួលវ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ១៩ សម្រាប់ជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពស៊ាំថយចុះជាដើម។

ទន្ទឹមគ្នានោះ ប្រជាពលរដ្ឋ បានមកចាក់វ៉ាក់សាំងកូវីដ១៩ បានលើកឡើងស្រដៀងគ្នាថា ពួកគាត់មានទំនុកចិត្តជាខ្លាំង ដែលព្រឹកនេះបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមការងារគ្រូពេទ្យនៃមនី្ទរពេទ្យបង្អែកចតុមុខ។
សូមរំលឹកឡើងវិញថា ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋ បុគ្គល គ្រួសារ និងសហគមន៍ ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងផ្នែកសាធារណៈ និងឯកជន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពួតដៃរួមគ្នា ក្នុងការការពារសុខភាពរបស់ខ្លួន និងទីកន្លែងធ្វើការរបស់ខ្លួន ដោយមានការប្រុងប្រយ័ត្នខ្ពស់ និងមានភាពទទួលខុសត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា ក្នុងនោះពាក់ព័ន្ធនឹងការការពារ និងការចាក់វ៉ាក់សាំងកូវីដ១៩ នូវដូសជម្រុញបន្ថែមទៀត ដើម្បីបញ្ចៀសនូវការរីករាលដាលក្នុងសហគមន៍ ក្នុងគ្រួសារ និងស្ថាប័ននានា ដែលអាចកើតមានជាយថាហេតុ៕ អត្ថបទ៖ រដ្ឋា


-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប