ព័ត៌មាន
សម្ដេចធិបតី៖រដ្ឋត្រៀមថវិកាពិសេស ៣៥ លានដុល្លារដើម្បីជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប
ភ្នំពេញ ៖ នៅចំពោះមុខអង្គសមាជព្រឹទ្ធសភា និងរដ្ឋសភាថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះបានត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣៥ លានដុល្លារ ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីអត្រាការប្រាក់ទាបដល់សហគគមន៍កសិកម្មទំនើបក្នុងរយៈពេល៣ឆ្នាំ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាពិសេសចំនួន៣៥លានដុល្លារបន្ថែមទៀត ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីក្នុងអត្រាការប្រាក់ទាបដល់សហគគមន៍កសិកម្មទំនើបក្នុងរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២៥-២០២៧។ បច្ចុប្បន្នមានសហគមន៍កសិកម្មទំនើបចំនួន ៦ ទទួលបានប្រាក់កម្ចីពីរាជរដ្ឋាភិបាលក្នុងអត្រាការប្រាក់ ០,៧% ក្នុងមួយឆ្នាំសម្រាប់ធ្វើជាទុនបង្វិលដោយមានទឹកប្រាក់សរុបប្រមាណ ១,៩ លានដុល្លារ។ ទន្ទឹមនេះរាជរដ្ឋាភិបាលកំពុងពង្រីកការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅតាមបណ្ដាខេត្តបន្ថែមទៀត ដែលគ្របដណ្ដប់លើដំណាំដែលមានសក្ដានុពលខ្ពស់ដូចជាស្វាយចន្ទី កៅស៊ូ និងទុរេនជាដើម។
សម្តេចធិបតីបានបញ្ជាក់ថា បច្ចុប្បនន្នកម្ពុជាបង្កើតសហគមន៍កសិកម្មទំនើបបានចំនួន ១២ សហគមន៍ បន្ថែមលើសហគមន៍កសិកម្មដែលមានស្រាប់ ចំនួន ២,៦០១ សហគមន៍ ហើយតាមផែនការណ៍សហគមន៍កសិកម្មទំនើបចំនួន ៥ បន្ថែមទៀតនឹងត្រូវបង្កើតឡើងនៅដំណាច់ឆ្នាំ២០២៥នេះ។ សហគមន៍ថ្មីនេះ នឹងផ្ដោតលើដំណាំស្វាយចន្ទីចំនួន ៣ សហគមន៍ និងស្រូវចំនួន ២ សហគមន៍នៅក្នុងខេត្តសៀមរាប បន្ទាយមានជ័យ ឧត្ដរមានជ័យ និងបាត់ដំបង។
សម្ដេចមានប្រសាសន៍ថា ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍វិស័យកសិម្ម និងកសិឧស្សាហកម្មនៅកម្ពុជា រាជរដ្ឋាភិបាលគ្រោងបង្កើតសួនកសិឧស្សាហកម្មនៅក្នុងខេត្តចំនួន ៣ រួមមានខេត្តកំពង់ធំ បាត់ដំបង និងកំពង់ស្ពឺ សំដៅបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគកែច្នៃផលិតផលកសិកម្មបម្រើឱ្យការនាំចេញ។
សូមជម្រាបថា ការចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប ប្រជាកសិករនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនតាមរយៈការជួយការពារហានិភ័យ និងដោះស្រាយបញ្ហាប្រឈម បង្កើនសមត្ថភាពប្រកួតប្រជែងរបស់កសិករ កាត់បន្ថយថ្លៃធាតុចូល និងទទួលបានការគាំទ្រផ្នែកទីផ្សារ និងបច្ចេកទេស ពិសេសគឺការទទួលបានកម្ចីឥណទានក្នុងអត្រាការប្រាក់ទាបជាដើម៕









-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប