ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមានការបង្កើតកម្មវិធីប្រឡងប្រណាំងមន្ត្រីកសិកម្មឃុំរវាងកសិករ
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានស្នើទៅរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា គួរតែបង្កើតកម្មវិធីប្រលងប្រណាំង មន្ត្រីកសិកម្មឃុំដែលមានការងារសកម្ម ជាគំរូល្អ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករ។
សម្ដេតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសសម្ដេច បន្ដដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភានៅថ្ងៃទី២ លើប្រធានបទ លើវិស័យកសិកម្មរបស់កម្ពុជា ដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិទី៧។
សម្តេចតេជោបានបញ្ជាក់ថា៖«រដ្ឋមន្ដ្រីកសិកម្ម គួរតែពិនិត្យមើល អំពីចលនាប្រឡងប្រណាំង ទាក់ទិនជាមួយនឹងក្រុមមន្ដ្រីកសិកម្ម ដែលយើងពង្រាយ…… គួរតែត្រូវមានលក្ខខណ្ឌវិនិច្ឆ័យ ហើយឲ្យមានការប្រឹងប្រែងប្រឡងប្រណាំង»។
ក្នុងឱកាសនោះ សម្តេចតេជោ បានបញ្ជាក់ាថ ការប្រលងប្រណាំងកសិកម្មឃុំនេះ គួរតែបង្កើតឱ្យមានពីរថ្នាក់ ដោយថ្នាក់ទី១ គឺក្នុងមួយខេត្ដ ប្រឡងយកម្នាក់ដែលឆ្នើម ហើយនៅក្នុងខេត្ដទាំងអស់ និងថ្នាក់ជាតិ គួរតែមានចំនួនជាក់លាក់ ក្នុងការជ្រើសរើស ដើម្បីឲ្យចលនាប្រឡងប្រណាំង រៀនសូត្រ ហើយធ្វើការសកម្មជាមួយនឹងកសិករ។
សូមជម្រាបថា ដើម្បីធានាតម្លៃកសិផលរបស់ប្រជាកសិករ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម បានជ្រើសរើសមន្ត្រីបង្គោលផ្នែកកសិកម្មឬហៅថា មន្រ្ដីកសិកម្មឃុំ ដើម្បីពង្រាយតាមឃុំ ជួយកសិករដែលមានបញ្ហា ផ្នែកបច្ចេកទេស លើការដាំដុះ និងចិញ្ចឹមសត្វ៕



-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប