ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន៖«អ្នកជេររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាខ្លាំង មិនប្រាកដថាប្រឆាំងពិតប្រាកដនោះទេ»
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អ្នកដែលជេររាជរដ្ឋាភិបាល និងជេរគណបក្សប្រជាជនកម្ពុជាខ្លាំងបំផុត មិនប្រាកដថាបុគ្គលនោះ ជាអ្នកប្រឆាំងពិតប្រាកដនោះទេ ព្រោះថាជួនកាល បន្ទាប់ពីជេររួច គេនឹងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះគឺជាអ្វីដែលសម្តេចហៅថា «យុទ្ធសាស្រ្តតេជោ»។
ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ដែលប្រារព្ធនៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រើយុទ្ធសាស្រ្តនយោបាយជាច្រើន រួមមានទាំងយុទ្ធសាស្រ្ត «រុញទូកបណ្តោយទឹក» ជាដើម តាមរយៈការបណ្តោយឱ្យសមាជិកទៅចូលរួមឈរឈ្មោះនៅក្នុងអតីតគណបក្សសង្រ្គោះជាតិ ដូចករណី ឯកឧត្តម ឡុង ប៊ុន្នី ជាដើម។ ដូចនេះ គេមិនអាចចោទថា ឯកឧត្តម ឡុង ប៊ុន្នី លក់ឧត្តមគតិបានទេ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចបានដឹងថា ក្នុងបរិបទបច្ចុប្បន្ននេះ គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ក៏កំពុងតែរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ខ្លួនដើម្បីឈរឈ្មោះបោះឆ្នោត ហើយក៏កំពុងតែខ្វះមនុស្សផងដែរ ដូចនេះហើយ សម្តេចអាចនឹងប្រើប្រាស់យុទ្ធសាស្រ្តរុញទូកបណ្តោយទឹកបន្តទៀត៕




-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប