ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន មានគម្រោងហៅសម្តេច ស ខេង សម្តេច ទៀ បាញ់ ឯកឧត្តម ជា សុផារ៉ា ឯកឧត្តម ប៊ិន ឈិន និងឯកឧត្តម កែ គឹមយ៉ាន ទៅហាងកាហ្វ
ភ្នំពេញ៖ដើម្បីបង្កបរិយាកាសរីករាយនៅក្នុងសមាជព្រឹទ្ធសភា និងរដ្ឋសភានៅព្រឹកថ្ងៃ៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានសមាជបានប្រកាសក្នុងន័យកំប្លែងថា នៅថ្ងៃណាមួយដែលជាឱកាសល្អសម្តេចនឹងអញ្ជើញសម្តេចក្រឡាហោម ស ខេង សម្តេច ទៀ បាញ់ ឯកឧត្តម ជា សុផារ៉ា ឯកឧត្តម ប៊ិន ឈិន និងឯកឧត្តម កែ គឹមយ៉ាន ទៅហាងកាហ្វេដើម្បីជួបពិភាក្សាគ្នារឿងផ្សេងៗ។
សម្តេចតេជោប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា៖ «យើងឧស្សាហ៍បបួលគ្នាទៅរកតៀមកាហ្វេ អត់អីទេអាហ្នឹង អាហ្នឹងមិនដូចកាញារីទ្ធទេ។ កាញារីទ្ធទៅវាជារឿងផ្សេង អាយើងទៅចាស់ៗគឺរកកាហ្វេអីទេ។ ព្រោះឥឡូវគេជំនុំគ្នា គេហៅគ្នា គេណាត់គ្នាទៅហាងកាហ្វេនេះហាងកាហ្វេនោះ គេនិយាយការងារនៅតាមហាងកាហ្វេវិញ»។
ការលើកឡើងថារបស់សម្តេចតេជោ បន្ទាប់ពីសម្តេចបានឃើញថា សព្វថ្ងៃនេះមិនថានៅទីក្រុង ឬខេត្តជនបទ ដាច់ស្រយាលទេ គឺមានហាង ឬតូបកាហ្វេរីកផុសឡើងគ្រប់ទីកន្លែងដែលជាកន្លែងណាត់ជួបរបស់យុវវ័យសម័យថ្មីជួបពិភាក្សាការងារផ្សេងជាមួយគ្នាដោយរីករាយ ។
ចំពោះហាងកាហ្វេនេះ សម្តេចតេជោក៏បានថ្លែងថា មិនអាចហាមឃាត់មិនឲ្យមានការវិនិយោគបាននោះទេ៕










-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប