ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី មានក្តីរន្ធត់ និងសោកស្តាយជាពន់ពេកបន្ទាប់ពីទទួលដំណឹងមរណភាពរបស់ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យ សាន គឹមស៊ាន
ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី៣ ខែមិថុនានេះ បានបង្ហាញក្តីរន្ធត់ និងសោកស្តាយជាពន់ពេក បន្ទាប់ពីទទួលដំណឹងមរណភាពរបស់ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យ សាន គឹមស៊ាន ដោយរោគាពាធ ក្នុងជន្មាយុ ៨០ ឆ្នាំ។
ឯកឧត្តមមានប្រសាសន៍ថា៖ខ្ញុំមានក្តីរន្ធត់ និងសោកស្តាយជាពន់ពេក បន្ទាប់ពីទទួលដំណឹងមរណភាពរបស់ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យ សាន គឹមស៊ាន ដោយរោគាពាធ ក្នុងជន្មាយុ ៨០ ឆ្នាំ។ ក្នុងគ្រាដ៏សែនសោកសៅនេះ ខ្ញុំចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ និងសិស្សគុនរបស់លោកគ្រូព្រឹទ្ធាចារ្យ និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធលោកគ្រូព្រឹទ្ធាចារ្យបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ»។
ឯកឧត្តមបានចាត់ទុក មរណភាពរបស់ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យ ជាការបាត់បង់នូវមរតកវប្បធម៌មនុស្សរស់យ៉ាងសំខាន់នៃមរតកក្បាច់គុនល្បុក្កតោ។ បន្ទាប់ពីបានឆ្លងផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការថែរក្សា លើកកម្ពស់ និងផ្ទេរបន្ដនូវចំណេះវិជ្ជាក្បាច់គុនល្បុក្កតោទៅកាន់អ្នកជំនាន់ក្រោយជាបន្ដបន្ទាប់រហូតមានការទទួលស្គាល់គួរកត់សម្គាល់ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។ លោកគ្រូក៏បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំការបង្ហាញក្បាច់គុនល្បុក្កតោ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត តាំងពីឆ្នាំ២០១៣មក។ លើសពីនោះទៅទៀត ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យបានខិតខំស្រាវជ្រាវចងក្រងទុកនូវក្បាច់គុនល្បុក្កតោដើម្បីជាតឹកតាង និងកេរតំណែលបន្ដទៅកាន់កូនខ្មែរជំនាន់ក្រោយបន្ដទៀត។
ឯកឧត្តមបញ្ជាក់ថា៖«យើងខ្ញុំចងចាំមិនភ្លេចនូវគុណូបការៈ និងវីរភាពរបស់ឯឧត្តមលោកគ្រូព្រឹទ្ធាចារ្យ ដែលបានលះបង់អស់កម្លាំងកាយចិត្តព្យាយាមថែរក្សាមិនឱ្យបាត់បង់នូវមរតកគុនល្បុក្កតោខ្មែរ»៕



-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប