ព័ត៌មាន
អភិបាលរាជធានីភ្នំពេញបន្តចុះពិនិត្យ និងជំរុញការស្ដារប្រឡាយលូ ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរមូលដ្ឋានខណ្ឌ និងមន្ទីរជំនាញចុះពិនិត្យមើល លូ ប្រឡាយ និងស្ថានីយ៍បូមទឹក ក្នុងភូមិសាស្ត្រខណ្ឌដង្កោ និងខណ្ឌមានជ័យ ដើម្បីធ្វើយ៉ាងណាឱ្យចរន្តទឹកហូរបានលឿនបញ្ចៀសបាននូវការជន់លិចដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋនារដូវវស្សានេះ។

ឯកឧត្ដម ឃួង ស្រេង បានចុះពិនិត្យការស្តារប្រឡាយភូមិម័រ ចាប់ពីប្រឡាយលូប្រាំ រហូតដល់ស្ថានីយ៍បូមទឹកបឹងទំពុន ពិនិត្យការស្តារប្រឡាយបឹងទំពុន រហូតមកដល់ផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅ បន្តចុះពិនិត្យប្រឡាយបឹងជើងឯកត្រង់ចំណុចប្រសព្វជាមួយមហាវិថី ឈុន គង់ ខណៈទីតាំងនេះកំពុងសាងសង់ស្ពានឆ្លងកាត់។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ការចុះពិនិត្យមើលប្រឡាយលូខាងលើនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង២ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញស្តារប្រឡាយភូមិម័រ ចាប់ពីប្រឡាយលូប្រាំ រហូតដល់ស្ថានីយ៍បូមទឹកបឹងទំពុន ទៅផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅឱ្យបានលឿន ដើម្បីធានាឱ្យទឹកហូរពីភាគខាងត្បូងរាជធានីភ្នំពេញឆ្ពោះទៅកាន់ស្ទឹងជ្រៅបានលឿន។ បន្ថែមពីនេះទៀត ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌមានជ័យ និងខណ្ឌដង្កោ បន្តការដោះស្រាយផលប៉ៈពាល់ប្រឡាយភូមិម័រ ដែលនៅសល់សល់ពីការដោះស្រាយផលប៉ះពាល់របស់គណៈកម្មាធិការអន្តរក្រសួងឱ្យបានរួចរាល់ ដើម្បីឱ្យក្រុមការងារអាចដាក់គ្រឿងចក្រចូលស្តារប្រឡាយនេះបានទៅតាមទំហំនៃប្លង់ប្រឡាយលូក្នុងរាជធានីភ្នំពេញ។ ជាងនេះទៅទៀត ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យការសាងសង់ស្ថានីយ៍បូមទឹកលូប្រាំ និងស្ថានីយ៍បូមទឹកបឹងទំពុនឱ្យបានលឿន និងរួចរាល់នៅក្នុងខែកក្កដាខាងមុខនេះ ដើម្បីបានប្រើប្រាស់ដោះស្រាយបញ្ហាទឹកលិច លង់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា បើតាមគម្រោងស្ថានីយ៍បូមទឹកលូប្រាំនឹងរួចរាល់នៅចុងខែមិថុនានេះ ហើយស្ថានីយ៍បូមទឹកបឹងទំពុនថ្មី ដែលសាងសង់បន្ថែមនឹងរួចរាល់ ហើយដាក់ឱ្យដំណើរការបាននៅថ្ងៃទី១៥ ខែកក្កដានេះ។
នាព្រឹកដដែល ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានបន្តចុះពិនិត្យប្រឡាយបឹងជើងឯកត្រង់ចំណុចប្រសព្វជាមួយមហាវិថី ឈុន គង់ ដែលទីតាំងនេះក្រុមការងារបាននឹងកំពុងតែសាងសង់ស្ពាន ដោយខណៈនោះឯកឧត្ដមអភិបាលបានណែនាំឱ្យការដ្ឋានកាយភក់ប្រឡាយឱ្យបានធំ ដើម្បីឱ្យទឹកហូរបានលឿន៕





-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប