ព័ត៌មាន
គណៈប្រតិភូស្ថានទូតថៃប្រចាំកម្ពុជានិងក្រុមហ៊ុនថៃ អញ្ជើញទស្សនកិច្ចព្រលានយន្តហោះអន្តរជាតិតេជោ
កណ្តាល៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈប្រតិភូមកពីស្ថានទូតថៃប្រចាំនៅកម្ពុជា និងគណៈប្រតិភូធុរកិច្ចថៃ ចំនួនជិត៥០នាក់បានអញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ខណៈគ្រោងដាក់ឲ្យដំណើរការនាខែកញ្ញាខាងមុខ។

នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានជំរាបជូនភ្ញៀវថា គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ប្រមាណជាង ៩៦% នឹងគ្រោងបើកឱ្យដំណើរការ គឺនៅថ្ងៃទី៩ ខែកញ្ញា។ ហើយថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។

អាកាសយាននេះ ត្រូវបានសាងសង់ក្នុងទឹកប្រាក់ជាង ១ ៥០០លានដុល្លារ ដោយរដ្ឋាភិបាលកម្ពុជាមានភាគហ៊ុន ១០% ចំណែកក្រុមហ៊ុន OCIC ដែលសហការជាមួយក្រុមហ៊ុនចិនមានភាគហ៊ុនចំនួន៩០%។ ដើម្បីសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ រដ្ឋាភិបាល និងក្រុមហ៊ុន OCIC ក៏បង្កើតក្រុមហ៊ុនថ្មីមួយ គឺក្រុមហ៊ុន«ខេមបូឌា អ៊ែរផត អ៊ីនវេសមិន ឬ Cambodia Airport Investment» ដែលមានទីតាំង ស្ថិតនៅ ក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងផ្នែកខ្លះនៃឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ៕ អត្ថបទ៖ ឈិត បូរ៉ាវី










-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប