ព័ត៌មាន
ពលរដ្ឋខេត្តស្វាយរៀងស្នើដល់ក្រុមហ៊ុន ហាក់ ហេង ពន្លឿនការងារជួសជុលផ្លូវសម្រាប់ប្រើប្រាស់
ស្វាយរៀង ÷ តំណាងពលរដ្ឋភូមិឫស្សីអម ភូមិព្រៃចំណារ និងភូមិស្មាច់ ឃុំខ្សែត ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង លោកស្រី គុណ ចន្ធី និងលោកស្រីថោង សាខន នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានស្នើរដល់ក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវ(ហាក់ ហេង)ជួយពន្លឿនការងារជួសផ្លូវអោយបានឆាប់ដើម្បីដាក់អោយពួកគាត់ប្រើប្រាស់។
តំណាងដ៏ដែលបានបញ្ជាក់ថាការដែលពួកគាត់ចេញមកស្នើសុំពន្លឿនការងារជួសជុលផ្លូវ ពីព្រោះផ្លូវនេះជារៀងរាល់ថ្ងៃ ការធ្វើដំណើរ ការដឹកជញ្ជូន របស់ពលរដ្ឋ កម្មករ ពិសេសសិស្សានុសិស្ស ទៅសាលា មានការយឺតយ៉ាវយ៉ាងខ្លាំងដោយផ្លូវមានភាពមិនប្រក្រតី ជង្ហុក ក្រហេងក្រហូង ទឹកដកជាច្រើនកន្លែង។
ជុំវិញពលរដ្ឋស្នើសុំអោយក្រុមម៉ៅការដេញថ្លៃជួសជុលផ្លូវដែលមាននាម(ហាក់ហេង)ទូរស្សន៏ BTVបានព្យាយាមសាកសួរតាមទូរសព្ទ័ ដើម្បីសុំការពន្យល់ និងឆ្លើយតបមកពលរដ្ឋស្នើសុំពន្លឿនការជួសជុលផ្លូវជាច្រើនដង ទូរសព្ទហៅចូលតែគ្មានអ្នកលើក។ ទាក់ទងទៅនិងការស្នើសុំរបស់ពលរដ្ឋនេះដែរ btvបានសាកសួរតាមរយៈទូរសព្ទទៅលោកអ៊ុំ សាផន មេឃុំខ្សែត្រ និងជាម្ចាស់គម្រោងជួសជុលផ្លូវក្រាលថ្មបំបែក លោកបានប្រាប់ថា រឿងនេះលោកមិនទាន់ដឹងថាក្រុមការងារជួសជុលចុះធ្វើនៅពេលណានោះទេ ពីព្រោះផ្លូវនេះបច្ចុប្បន្នប្រឈម ខូចខាតខ្លាំង ហើយជួបប្រធានសាក់ភ្លៀងពិបាកដឹកដី ពិសេសពិបាកនាំសម្ភារៈសំណង់ដើម្បីធ្វើ ហេតុនេះហើយបានតែក្រុមហ៊ុនពន្លាពេលចូលធ្វើ ។




-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប