ព័ត៌មាន
មន្រ្តីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. ចុះត្រួតពិនិត្យម្ហូបអាហាររកសារធាតុគីមី
ភ្នំពេញ៖ មន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈកម្មធិការ ផ្សារដើមគរ និងផ្សារនាគមាស នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យ ចំណីម្ហូបអាហារនៅក្នុងផ្សារ ជាពិសេស ផ្លែធុរេន ដើម្បីធានាការពារសុខុមាលភាពប្រជាពលរដ្ឋ។
ក្នុងប្រតិបត្តិការនោះ មន្រ្តីជំនាញ បានធ្វើការណែនាំឱ្យ អាជីវករលក់ដូរ ត្រូវត្រួតពិនិត្យជាប្រចាំលើផលិតផលទំនិញដែលដាក់លក់ ឱ្យបានសមស្របតាមបទប្បញ្ញតិបច្ចេកទេសជាធរមានដើម្បីធានាថាមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
ជាមួយគ្នានេះ មន្រ្តីជំនាញបានផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារជូនអាជីវករដែលលក់ដូរក្នុងផ្សារ និងតាមផ្ទះអំពីសុវត្ថិភាពម្ហូបអាហារ ធ្វើយ៉ាងណាត្រូវលក់តែទំនិញ និងម្ហូបអាហារដែលមានគុណភាព ពុំមានសារធាតុគីមីហាមឃាត់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕










-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប