ព័ត៌មាន
កម្ពុជាចូលរួមសន្និសីទស្តីពីចីរភាពទីក្រុងហាំប៊ួគ ដើម្បីពន្លឿនគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
ហាំប៊ួគ: មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមសន្និសីទស្តីពីចីរភាព ទីក្រុងហាំប៊ួគ (Hamburg) លើការស្វែងរកដំណោះ ស្រាយ សម្រាប់ពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយផ្តោតសំខាន់លើនិម្មាបនកម្មហិរញ្ញប្បទានអន្តរជាតិ និង ការវិនិយោគសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២-៣ ខែមិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមក្នុងសន្និសីទស្តីពីចីរភាព ទីក្រុងហាំប៊ួគ ២០២៥ (Hamburg Sustainability Conference 2025) សន្និសីទនេះមានគោលដៅចម្បង ដើម្បីបន្តកិច្ចសន្ទនាកម្រិតគោលនយោបាយ និងស្វែងរកដំណោះស្រាយជាក់ ស្តែង សម្រាប់ពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដោយផ្តោតសំខាន់លើនិម្មាបនកម្មហិរញ្ញប្បទាន អន្តរជាតិ និងការវិនិយោគសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្នុងសន្និសីទនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានចូលរួមក្នុងកិច្ចប្រជុំចង្អៀតកម្រិតខ្ពស់ ស្ដីពីប្រព័ន្ធសេដ្ឋកិច្ចដែលសមស្រប សម្រាប់ពិភពលោកពហុប៉ូល និងបានថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាពិភាក្សា ស្ដីពីអនាគតនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលេចពីអាទិភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងសារៈសំខាន់នៃភាពជាដៃគូប្រកបដោយបរិយាបន្ន និងកិច្ចសហប្រតិបត្តិការជាសកល ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ចំពោះការចូលរួមរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រីក្នុងសន្និសីទនេះ បានបញ្ជាក់នូវការប្តេជ្ញារបស់កម្ពុជា ក្នុងការបន្តជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជា និងសកល ព្រមទាំងបន្តលើកកម្ពស់ភាពជាដៃគូ, គណនេយ្យភាពទ្វេទិស និងស័ក្តិសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។

ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទនេះដែរ, ឯកឧត្តម ឈៀង យ៉ាណារ៉ា បានទទួលជួបពិភាក្សាការងារ ជាមួយ លោកជំទាវ Bärbel Kofler រដ្ឋលេខាធិការនៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ និងជាសមាជិកសភាអាល្លឺម៉ង់ ក្នុងគោល បំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក៏ដូចជាផ្លាស់យោបល់ និងបទពិសោធន៍ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនាពេលអនាគត និងជាពិសេសការ ត្រៀមសម្រាប់កិច្ចចរចារ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាលប្រទេសទាំងពីរនាពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី




-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប