ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ ខឿនការពារជាតិរបស់ប្រជាជនយើងទាំង១៧លាននាក់ តែងតែនៅពីក្រោយកងកម្លាំងប្រដាប់អាវុធរបស់យើងទាំងអស់គ្នាគ្រប់ពេលវេលា
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវ ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍ ក្នុងភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងអំពីភាពអង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខនៅតាមបន្ទាត់ព្រំដែន ដែលមានគោលជំហរ និងបេសកកម្មច្បាស់លាស់ ប៉ុន្តែពួកគាត់ ត្រូវការភាពកក់ក្តៅពីប្រជាពលរដ្ឋនៅសមរភូមិខាងក្រោយពីគ្រប់ទិសទី ពិសេសចុះសួរសុខទុក្ខដោយផ្ទាល់ ដោយដាក់បេះដូង ដាក់ដើមទ្រូងដើម្បីការពារ ក្នុងការការពារអធិបតេយ្យភាពទឹកដី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរម្លឹកនូវប្រសាសន៍សម្តេចតេជោថា «ខឿនការពារជាតិ ដែលចេញពីប្រជាជន» ជាការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីភាពកក់ក្តៅជូនទៅដល់កងកម្លាំង ជូនទៅដល់រាជរដ្ឋាភិបាល កំពុងដឹកនាំគ្រប់ការរដ្ឋានទាំងអស់ ដើម្បីការងារអធិបតេយ្យ និងផលប្រយោជន៍របស់ប្រទេសជាតិ ដែលក្នុងនោះប្រើគ្រប់មធ្យោបាយទាំងអស់ ដោយប្រើយន្តការរួម ទាំងការទូត ទាំងកិច្ចចចារ ទាំងយន្តការក្នុងតំបន់ និងត្រៀមគ្រប់បញ្ជាការការពារនៅក្នុងករណីចាំបាច់ ផ្គួបផ្សំទៅនឹងការស្នើសុំទៅភាគីមួយចំហៀងទៀត ដើម្បីទៅដោះស្រាយបញ្ហាទៅតុលាការអន្តរជាតិឡាអេ ដែលជាភាគីទី៣ ដោះស្រាយបញ្ហា ទោះបីជាភាគិម្ខាងទៀតមិនទៅក៏កម្ពុជាទៅដែរ។

ផ្អែកទៅលើគោលការណ៍ មិនត្រូវការដីអ្នកជិតខាងសូម្បី ១មីលីម៉ែត្រ ក៏ប៉ុន្តែមិនឱ្យនណាយកដីកម្ពុជា សូម្បី ១មីលីម៉ែត្រដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជក់ថា ការប្រើគ្រប់មធ្យោបាយដោះស្រាយ ជំហរព្រះរាជាណាចក្រកម្ពុជា គឺដោះស្រាយដោយសន្តិវិធី ស្របទៅតាមគោលការណ៍ប្រែក្លាយបន្ទាត់ព្រំដែន ឱ្យក្លាយទៅជាបន្ទាត់ព្រំដែនដែលមានសុខសន្តិភាព កិច្ចប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីប្រយោជន៍នៃប្រទេសទាំង២ និងប្រជាជនទាំង២។ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ជាពិសេសស្របតាមការចចារ និងប្រើគ្រប់មធ្យោបាយទាំងទ្វេរគាគីតំបន់ និងអន្តរជាតិ ប៉ុន្តែកម្ពុជា ក៏រក្សាសិទ្ធក្នុងការការពារអធិបតីរបស់ខ្លួន ដោយកម្លាំងជាយថាហេតុណាមួយកើតឡើង។

“អ្វីដែលធ្វើឱ្យយើងឆ្លងកាត់វិបត្តិក្នុងនាមជាសង្គមជាតិ ប្រជាជាតិទាំងមូល សម្តេចតេជោតែងតែលើកឡើងជាបន្តបន្ទាប់ ហើយព្រះរាជបណ្តាំរបស់សម្តេចតាតែងតែក្រើនរំលឹក «ខ្មែររួបរួម ខ្មែរខ្លាំង»។ ពាក់ព័ន្ធរឿងអធិបតេយ្យ រឿងព្រំដែន ត្រូវការចាំបាច់ការយកចិត្តទុកដាក់ តាមដាន និងការបញ្ជូនសារគាំទ្រ កម្លាំងចិត្តនឹងផ្តល់នូវភាពជឿជាក់នូវលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ផ្តល់ជាកម្លាំងចិត្ត ជំនឿទុកចិត្ត និងភាពកក់ក្តៅទៅដល់កងកម្លាំងប្រដាប់អាវុធឈរជើងនៅតាមបន្ទាត់ព្រំដែន គ្រប់ទិសទីទាំងអស់ ដើម្បីឱ្យពួកគាត់ទទួលបានសារច្បាស់លាស់ថា ប្រជាពលរដ្ឋខ្មែរ ១៧លាននាក់ នៅក្រោយពួកគាត់គ្រប់ការលៈទេសៈទាំងអស់ ដែលនេះជាខឿនការពារជាតិ ប្រជាជន ដើម្បីប្រទេសជាតិ និងប្រជាជនរបស់យើង មិនថាថ្ងៃនេះ ឬទៅអនាគត។” ឯកឧត្តមបន្ថែម។

ទន្ទឹមនេះ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាជនយក្មេង យុវជន យុវនារីខ្មែរនៅគ្រប់ទិសទី សូមឱ្យមានការតាមដានដោយយកចិត្តទុកដាក់ ការចូលរួមផ្តល់នូវកម្លាំងចិត្ត និងជំនឿទុកចិត្ត ព្រមទាំងការចូលរួមនូវភាពកក់ក្តៅជូនទៅដល់រាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបវរធិបតី ក៏ដូចជាកងកម្លាំងប្រដាប់អាវុធរបស់យើង នៅទូទាំងប្រទេស។ ការយកចិត្តទុកដាក់ ការតាមដាន ការបញ្ចេញសារ និងសម្លេងរបស់យើង ផ្តល់ជាកម្លាំងចិត្ត ជំនឿទុកចិត្ត និងភាពកក់ក្តៅជូនទៅដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធនៅក្នុងពេលនេះ និងជាបន្តបន្ទាប់ទៅមុខ គឺជាចំណុចដែលមានសារៈសំខាន់ ដើម្បីយើងចូលរួមសម្តែងដោយសកម្ម ដោយបុរេសកម្ម ហើយជាប្រចាំ យើងនឹងឆ្លងកាត់គ្រប់កាលៈទេសៈ គ្រប់បញ្ហាប្រឈម គ្រប់វិបត្តិក្នុងករណីមានការកើតឡើងជាយថាហេតុ។ ក្នុងនាមជាប្រជាជាតិខ្មែរ យើងត្រូវតែរួបរួម ឆ្លងកាត់គ្រប់រាល់វិបត្តិទាំងអស់ដោយជោគជ័យ៕

-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប