ព័ត៌មាន
ក្រសួងទេសចរណ៍ គ្រោងបើកដំណើរការសាលាវិជ្ជាជីវៈទេសចរណ៍VST របស់ខ្លួននៅចុងខែមិថុនានេះ
បើមិនមានការប្រែប្រួលនោះទេ នៅក្នុងអំឡុងចុងខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍ នឹងបើកដំណើការជាបណ្តោះអាសន្ន នៃសាលាវិជ្ជាជីវៈទេសចរណ៍របស់ខ្លួន នៅរាជធានីភ្នំពេញ ក្រោយពីសាលាវិជ្ជាជីវៈទេសចរណ៍ ដែលជាសាលាជាតិទាំង២ទីតាំង នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានដំណើរការសាងអស់រយៈពេលប្រមាណ៣ឆ្នាំរួចមក។
ឯកឧត្តម ឆាយ ឃុនឡុង នាយកសាលាវិជ្ជាជីវៈទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី៦ ខែមិថុនានេះថា បច្ចុប្បន្នតួអាគារសាលាវិជ្ជាជីវៈទេសចរណ៍ VST នៅរាជធានីភ្នំពេញ បានសាងសង់រួចរាល់អស់ហើយ ហើយក្នុងអំឡុងពេលនេះ ក្រុមការងារ បានកំពុងពន្លឿន ការរៀបចំបំពាក់សំភារៈការសិក្សានៅតាមបន្ទប់នីមួយៗ និងបោសសម្អាតទីធ្លា ដើម្បីត្រៀមបើកដំណើរការទទួលសិស្សចុះឈ្មោះចូលរៀន និងបង្រៀនចាប់ខែមិថុនា ឆ្នាំ២០២៥ ហើយនឹងបើកដំណើរការបង្រៀនចាប់ពីខែកញ្ញាតទៅដែរ។
នៅក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារសាលាវិជ្ជាជីវៈទេសចរណ៍កាលពីពេលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា សាលាវិជ្ជាជីវៈទេសចរណ៍គឺជាសាលាជាតិ ដែលនឹងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍រួមមាន៖ (១) ផ្នែកសេវាកម្មសណ្ឋាគារ និងស្នាក់នៅទេសចរណ៍ (២) ផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (៣)ផ្នែកសេវាកម្មធ្វើដំណើរ (៤) ផ្នែកសេវាកម្មទេសចរណ៍ និងជំនាញទេសចរណ៍មួយចំនួនទៀតដែលស្របទៅតាមស្តង់ដា ជាតិ និងអាស៊ាន។
សូមបញ្ជាក់ថា សាលាវិជ្ជាជីវៈទេសចរណ៍ VST រាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការសាងសង់បុកគ្រឹះនៅក្នុងអំឡុងចុងខែវិច្ឆិកា ឆ្នាំ២០២២ ខណៈ គម្រោងសាងសាងសង់ បង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍ទាំងពីរទីតាំងនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុនេះ បានចំណាយថវិកាសរុបប្រមាណ ២៦,៥ លានដុល្លាអាមេរិក ក្នុងនោះ កម្ចីហិរញ្ញប្បទានពី AFD មានចំនួន១១ លានអឺរ៉ូ ដែលស្មើនឹង១២ លានដុល្លាអាមេរិច៕ អត្ថបទ៖ ស៊ុម សុខជា








-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប