ព័ត៌មាន
សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាជាង២០០នាក់ រៀនវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី២២ កម្រឹត១
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈឃោសនាអប់រំនៃគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី២២ កម្រឹត១ ក្រោមអធិបតីភាពឯកឧត្តម ស៊ីវ រុន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត, ឯកឧត្តម លោកជំទាវ ជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តជាច្រើនរូប និងសិក្ខាកាមប្រមាណជាង២០០នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង។
ឯកឧត្តម ស៊ីវ រុន បានថ្លែងថា៖ ការងារអប់រំនយោបាយដល់មន្រ្តីគណបក្ស ជាការងារមួយដ៏មានសារៈសំខាន់ និងចាំបាច់ដែលគណបក្សតែងតែយកចិត្តទុកដាក់តាំងពីដើមរៀងមក មិនថាក្នុងសម័យតស៊ូ ឬពេលដែលគណបក្សបានកាន់អំណាចដឹកនាំប្រទេសឡើយ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពនយោបាយ អត្តចរិត សីលធម៌ និងស្មារតីទទួលខុសត្រូវរបស់មន្រ្តីគណបក្សនៅគ្រប់ថ្នាក់ ឲ្យឆ្លើយតបទៅនឹងសំណូមពរនៃសភាពការណ៍ និងភារកិច្ចតាមដំណាក់កាលនីមួយៗ។ ព្រមជាមួយនេះ ការងារអប់រំនយោបាយ ក៏ជាថ្នាលដ៏សំខាន់មួយសម្រាប់បណ្តុះបណ្តាល និងបំពាក់បំប៉នកម្លាំងបន្តវេនរបស់គណបក្សផងដែរ។ សម្រាប់បរិបទដែលគណបក្សយើងបន្តកាន់អំណាចដឹកនាំប្រទេសក្នុងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ការងារនេះនៅតែមានតួនាទីដ៏សំខាន់ចាំបាច់ក្នុងការចូលរួមកសាងពង្រឹងគណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដើម្បីធានាជោគជ័យរបស់គណបក្ស ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចទៅអនាគត។
ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីសភាពការណ៍ទូទៅរបស់កម្ពុជាដែលកំពុងបន្តវិវត្តជាវិជ្ជមាន ទោះបីកម្ពុជានៅបន្តទទួលរងឥទ្ធិពលពីការប្រែប្រួលដ៏ស្មុគស្មាញនៃសភាពការណ៍តំបន់ និងអន្តរជាតិ ព្រមទាំងបញ្ហាប្រឈមមួយចំនួនទៀតក្តី។ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, គណបក្សប្រជាជនបានសម្រេចជោគជ័យថ្មីៗទៀត ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះជោគវាសនារបស់ប្រទេសជាតិ។ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចសមិទ្ធផលធំៗយ៉ាងច្រើនក្នុងការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ខ្លួនក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។ ជាក់ស្ដែងសន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ត្រូវបានការពារយ៉ាងគត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ, សេដ្ឋកិច្ចជាតិសម្រេចបានកំណើនខ្ពស់, អត្រាប្ដូរប្រាក់មានស្ថិរភាព, អតិផរណាស្ថិតក្នុងកម្រិតទាប, ស្ថានភាពការងារ និងជីវភាពប្រជាជនក៏មានស្ថិរភាព ព្រមជាមួយនោះ កិត្យានុភាពជាតិក៏កាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ៕ កាំង ហុងវាស្នា









-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប