ព័ត៌មាន
គ្រួសារក្រីក្រ និងងាយរងហានិភ័យជាង ៥ម៉ឺនគ្រួសារនៅខេត្តស្វាយរៀង បានទទួលជំនួយសង្គមក្នុងកញ្ចប់គ្រួសារ
ស្វាយរៀង ៖ លោក ថោង សាមាន ប្រធានមន្ទីរផែនការខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងប្រាប់ទូរទស្សន៍ btv ឲ្យដឹងថា អនុវត្តគោលនយោបាយរាជរដ្ឋាភិបាល លើកកំពស់ជីវភាព និងសុខមាលភាពជូនពលរដ្ឋ មន្ទីរ និងផ្នែកពាក់ព័ន្ធបានចុះជំរឿន ធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យគិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ដោយបានរកឃើញគ្រួសារក្រីក្រចំនួន ៣ម៉ឺន ២ពាន់ ៥៥៩គ្រួសារ និងគ្រួសារងាយរងហានិភ័យចំនួន១ម៉ឺន ៧ពាន់ ៤៥០គ្រួសារ សរុបរួមគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យមានចំនួន ៥ម៉ឺន ៩គ្រួសារ បើកគិតភាគរយ ស្មើនិង ៣០.០៤%នៃចំនួនគ្រួសារសរុបក្នុងខេត្ត។
លោកបានបញ្ជាក់ថា ក្នុងគោលនយោបាយរាជរដ្ឋាភិបាល លើកកំពស់ជីវភាព និងសុមាលភាព គ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ គឺទទួលបញ្ចប់ក្រីក្រ ឯគ្រួសារងាយរងហានិភ័យទទួលបាននូវកញ្ចប់សេវកម្មសុខភាព និងព្យាបាលជំងឺផ្សេងៗដោយឥតគិតលុយ ។
តាមរបាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀងដែល btv ទទួលបានតាមសាតេឡេក្រាមបញ្ជាក់ឲ្យដឹងថា អនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលរាជរដ្ឋាភិបាលផ្ដល់តាមរយៈមន្ទីរសង្គមកិច្ច រយះពេល៥ខែ ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ មានចំនួន៣ម៉ឺន៨២៩គ្រួសារ ស្មើនិងទឹកប្រាក់ ១១ប៊ីលាន ៧៧៧លាន ៣៨៨ពាន់រៀលគត់ ៕ ដោយ ៖ ភា សារិទ្ធ





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់