ព័ត៌មាន
CMACចុះហត្ថលេខាជាមួយJICAនិងJICSដេីម្បីអនុវត្តន៍គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេសបោសសម្អាតមីន
( ភ្នំពេញ)៖ នៅព្រឹកថ្ងៃថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ និងលោក SANUI KAZU MASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា រួមជាមួយលោក FUJI SAKI Seiyu ប្រធានគម្រោង នៃក្រុមហ៊ុនប្រឹក្សាយោបល់ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICS) បានចុះហត្ថលេខារួមគ្នាលើកំណត់ហេតុគណៈ កម្មាធិការពិគ្រោះយោបល់នៃគម្រោងកម្មវិធីហិរញ្ញប្ប ទានឥតសំណង របស់រាជរដ្ឋាភិបាលប្រទេសជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តន៍គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេសបោសសម្អាតមីនផ្តល់ជូនអង្គភាព CMAC ដែលជាហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន១.១៦៦លានយ៉េន ស្មើនឹងប្រមាណ ៧,៨ លានដុល្លាសហរដ្ឋអាមេរិក។
គម្រោងនេះ គឺដើម្បីពង្រឹងសមត្ថភាពអង្គភាពCMAC តាមរយ:ធ្វើទំនើបកម្មសម្ភារបច្ចេកទេស ដោយទិញសម្ភារបច្ចេកទេសរួមមានគ្រឿងចក្រកម្ទេចមីន ឧបករណ៍រាវមីនALIS គ្រឿងយន្តរ៉ូបតជីកកាយមីន រថយន្តពីរបាំង និង រថយន្តBus ព្រមទាំងរថយន្តដឹកគ្រឿចក្រកម្ទេចមីនធុនធ្ងន់ផងដែរ។
មានប្រសាសន៍នៅក្នុងពិធិនោះ លោក SANUI KAZUMASA បានកោតសរសើរនូវទំនាក់ទំនងល្អជាយូរអង្វែងក្នុងនាមជាដៃគូ រវាងអង្គភាព ស៊ីម៉ាក់ និងចៃកា ហត្ថលេខារួមគ្នា នៃគម្រោងកម្មវិធីហិរញ្ញប្បទានឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម សម្រាប់ព្រះរាជា ណាចក្រកម្ពុជា ដើម្បីអនុវត្តន៍គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេសបោសសម្អាតមីនផ្តល់ជូនអង្គភាព CMAC ដែលជាផ្នែកថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការួមគ្នា។
លោក FUJISAKI Seiyu ប្រធានគម្រោង (JICS) បានមានប្រសាសន៍ថា ក្រុមហ៊ុនប្រឹក្សាយោបល់ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុនបានប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចរាល់ក្នុងការដំណើការលទ្ធកម្មសម្ភារបច្ចេក ទេសសម្រាប់អង្គភាពស៊ីម៉ាក់ប្រកបដោយវិជ្ជាជីវៈ។
នៅក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តម ហេង រតនា បញ្ជាក់ថា នេះគឺជាការពន្លឿនទៅមុខនៃកិច្ចសហប្រតិ បត្តិការ ការអភិវឌ្ឍបច្ចេកវិទ្យា និងសម្ភារៈគាំទ្រការ បោសសម្អាតមីន ក៏ដូចជាការបណ្តុះបណ្តាលក្នុងវិស័យសកម្មភាពមីនដល់ប្រទេសដែលរងផលប៉ះពាល់ដោយ សារគ្រាប់មីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗប្រកបដោយប្រសិទ្ធភាព ដែលជាជំនួយរបស់រាជរដ្ឋាភិបាលប្រទេសជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម៕ (ភារម្យ)








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់