ព័ត៌មាន
ក្រុមការងារយេនឌ័ររបស់ក្រសួងមុខងារសាធារណៈប្រជុំពិភាក្សាលើផែនការយុទ្ធសាស្រ្តដើម្បីបញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រនៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាទៅលើការកែលម្អសេចក្តីព្រាងផែនការយុទ្ធសាស្រ្តដើម្បីបញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងក្រុមងារងារយេនឌ័រ មានចំនួនសរុប ២០នាក់។
សេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ គឺជាគោលដៅមួយក្នុងការបញ្រ្ជាបយេនឌ័រវិស័យមខុងារសាធារណៈ និងជាក្របខណ្ឌការងារដ៏មានសារៈសំខាន់សម្រាប់គ្រប់អ្នកពាក់ព័ន្ធទាំងអស់។ ផែនការនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការទទួលស្គាល់ និងភាពចាំបាច់ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ច-សង្គមកិច្ច និងនយោបាយជាវិជ្ជមានចំពោះស្ត្រីប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់ផងដែរ នូវទិសដៅ និងការណែនាំ ធ្វើយ៉ាងណាដើម្បីសម្រេចបាននូវសមភាពយេនឌ័រក្នុងវិស័យមុខងារសាធារណៈទាំងមូល៕










-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប