ព័ត៌មាន
ឯកឧត្ដម ហ៊ុន ម៉ានី អំពាវនាវដល់ពលរដ្ឋទាំងអស់ បន្តរក្សាសេចក្ដីថ្លៃថ្នូរក្នុងភាពជាម្ចាស់ទឹកដីស្របច្បាប់

ភ្នំពេញ ៖ ឯកឧត្ដម ហ៊ុន ម៉ានី នៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានសរសេរនៅលើបណ្ដាញសង្គមផ្ទាល់របស់ឯកឧត្ដមអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមបន្តរក្សាសេចក្ដីថ្លៃថ្នូរក្នុងភាពជាម្ចាស់ទឹកដីស្របច្បាប់។
បណ្ដាញសង្គមផ្លូវការរបស់ឯកឧត្ដម ហ៊ុន ម៉ានី នៅយប់ថ្ងៃទី៦ មិថុនានេះបានរំលេចឱ្យឃើញថា ការវិវ ត្តថ្មីៗជាបន្តបន្ទាប់អំពីសភាពការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ពិតជាបានធ្វើឱ្យយើងទាំងអស់គ្នា ផ្តោតការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំ ជាពិសេសការផុសឡើងកាន់តែខ្លាំងក្លានូវទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី និងស្នេហាសម្បត្តិវប្បធម៌ ដែលជាកេរមរតកដូនតារបស់យើង។ សាររបស់ឯកឧត្ដម ហ៊ុន ម៉ានី ដដែលបន្តថា ខ្ញុំក៏បានកត់សម្គាល់ឃើញមានការអំពាវនាវឱ្យជនរួមជាតិយើងចេ ញធ្វើសកម្មភាពប្រឆាំងតបនឹងទង្វើរបស់ជនជ្រុលនិយមនៃប្រទេសជិតខាង។
ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែមថា ក្នុងស្ថានការណ៍នេះ ខ្ញុំសូមអំពាវនាវជាថ្មីម្តងទៀត សូមបងប្អូនប្រជាព លរដ្ឋខ្មែរទាំងអស់គ្រប់និន្នាការ បន្តរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូររបស់យើងក្នុងភាពជាម្ចាស់ស្របច្បាប់ បន្តលើកតម្កើងកិត្តិយស កិត្យានុភាពខ្មែរស្រឡាញ់សន្តិភាព ហើយជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខនេះ តាមយន្តការច្បាប់ ការទូត និងយោធា ដើម្បីការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងសម្បត្តិវប្បធម៌ជាតិរបស់យើង។
ពិតណាស់បូរណភាពទឹកដី គឺជារឿងរបស់យើងទាំងអស់គ្នា ហើយលើសពីនេះខ្ញុំសូមកោតសរសើរ និងសូមអរគុណដ៏ស្មោះចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងយុវជន ដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការចូលរួមក្នុងបុព្វហេតុខឿនការពារជាតិប្រជាជន។
ឯកឧត្ដមបានបន្តអំពាវនាវដល់បងប្អូនទាំងអស់ សូមបន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ព្រំដែន រក្សាទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រចាំថ្ងៃជាមួយប្រទេសជិតខាងឱ្យបានល្អប្រសើរ ដើម្បីការពារបូរណភាពទឹកដីរបស់យើងផង និងភាពរីកចម្រើននៃប្រជាជនរបស់យើងផង៕
ដោយ៖ គង់ ឌិន





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់