ព័ត៌មាន
សម្តេចធិបតី បញ្ជាក់អំពីសិទ្ធិ និងសេរីភាពរបស់ជនជាតិដើមភាគតិចត្រូវបានគោរព និងការពារ
សម្តេចធិតីមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា បើទោះ បីខេត្តរតនគិរី មានការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើន ប៉ុន្តែសិទ្ធិសេរីភាព របស់ជនជាតិដើមភាគតិច នៅតែ ត្រូវបានគោរព និងការពារ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារទីចាត់ ការ និងអគារសយនដ្ឋាន និងអគារពិសោធន៍ និងសមិទ្ធផលនានា នៅក្នុងវិស័យអប់រំនៅខេត្តរតនគិរី នាព្រឹកថ្ងៃទី៧ ខែមិថុនា នេះ សម្តេចធិបតី បានមានប្រសាសន៍ថា អ្នកខេត្តរតនគិរី មណ្ឌលគិរី នៅភូមិភាគ ឦសាន យល់ច្បាស់នូវការលំបាករបស់អ្នកខេត្តដាច់ស្រយាលទាំងនេះ ពីអតីតកាល ប៉ុន្តែតាំងពី ឆ្នាំ២០០៤ ដែលបានដាក់កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងCLV បានទទួលសមិទ្ធផលរីក ចម្រើនជាច្រើន ហើយបន្តមកដល់ពេលនេះ គឺមានការអភិវឌ្ឍយ៉ាងច្រើនក្រោមការខិតខំ របស់រាជរដ្ឋាភិ បាលក្តី ប៉ុន្តែសិទ្ធិ និងសេរីភាពរបស់ជនជាតិដើមភាគតិចនៅតែត្រូវបានគោរព និងការពារ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅបណ្តាខេត្តនៃភូមិភាគឥសាន មិនថាចំពោះតែប្រជាពលរដ្ឋខ្មែរ ឬបងប្អូនជនជាតិភាគតិចទេ តាមរយៈសមិទ្ធផលរីកចម្រើនស្ទើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឱ្យពួកគេមានជីវភាពរីកចម្រើនកាន់តែប្រសើរ ដែលពិបាកនឹងកំណត់សម្គាល់ថា តើអ្នកណាជាជន ជាតិភាគតិចទៀតផង ៕ អត្ថបទ៖ មុត សុទ្ធ









-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប