ព័ត៌មាន
សម្តេចមហារដ្ឋសភា ឃួន សុដារី អញ្ជើញប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រីរបស់បក្សប្រជាជន នៅស្រុកកៀនស្វាយ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដា្ឋនខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៧ខែមិថុនានេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រីជាងបីរយនាក់ នៃក្រុមការងារគណបក្សចុះមូលដា្ឋន ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ពិធីនេះរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយមានសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ចូលរួមចំនួនជាង៣០០នាក់។
នៅក្នុងអង្គពិធី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងថា កម្មវិធីនាព្រឹកនេះ មានគោលបំណងក្នុងការផ្សព្វផ្សាយសេចក្ដីសម្រេចទទួលស្គាល់សមាសភាពក្រុមការងារ តួនាទី និងភារកិច្ចរបស់ក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ ហើយការចូលរួមនៅក្នុងឱកាសនេះ ក៏ជាការគាំទ្រចំពោះបងប្អូនក្រុមការងារចលនាស្ត្រី ដើម្បីធ្វើយ៉ាងណារួមគ្នាសម្រេចភារកិច្ចការងាររបស់គណបក្សដែលបានប្រគល់ជូន។
លើសពីនេះ សម្តេចមហារដ្ឋសភាធិការធិបតី បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់ក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រុកកៀនស្វាយ ក្នុងនោះមានដូចជា៖ ពង្រឹងអង្គការចាត់តាំងមូលដ្ឋានទាំងនយោបាយ សតិអារម្មណ៍ និងចាត់តាំង។ចូលរួមឧបត្ថម្ភគាំទ្រជាថវិកា ដើម្បីឱ្យគណបក្សមូលដ្ឋានមានលទ្ធភាពធ្វើ សកម្មភាពក្នុងបុព្វហេតុគណបក្ស និងធ្វើសកម្មភាពដណ្ដើមយកជ័យជម្នះរាល់ការបោះឆ្នោតជាដើម។
សម្រាប់ក្រុមការងារចលនាស្រ្តីរបស់គណបក្សប្រជាជនកម្ពុជានៅស្រុកកៀនស្វាយ បានប្តេជ្ញាខិតខំបំពេញការងារឱ្យបានល្អដើម្បីផលប្រយោជន៍បក្ស និងចូលរួមលើកកម្ពស់សមត្ថភាពស្រ្តីនៅមូលដ្ឋានឱ្យកាន់តែពូកែ។
គិតត្រឹមខែឧសភា ឆ្នាំ២០២៥ ស្រុកកៀនស្វាយ មានសមាជិកគណបក្សប្រជាជនកម្ពុជាសរុបចំនួនជាង៦ម៉ឺន៧ពាន់នាក់ ក្នុងនោះស្រីចំនួនជាង៣ម៉ឺន៦ពាន់នាក់ ស្មើនឹង៥៤,៦៥%។
គួររម្លឹកដែរថា ក្នុងរយៈពេល ៧៤ឆ្នាំ កន្លងមកនេះគណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយ តែមួយគត់ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជាមួយប្រជាជន បើទោះបីជាសភាពការណ៍ ជាតិមានការវិវត្តដ៏ស្មុគស្មាញយ៉ាងណាក្តី។ គណបក្សបានរក្សាខ្ជាប់ឥតប្រែប្រួលនូវ គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដែលមានឧត្តម គតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ ឋានៈ ជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផលនៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម៕ អត្ថបទ៖ទូច សោភ័ណ
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប