ព័ត៌មាន
អគ្គនាយកដ្ឋាន ក.ប.ប. គ្រោងចុះផ្សព្វផ្សាយដល់អាជីវករលក់ផ្លែទុរេន ដើម្បីបង្ហាញផលប៉ះពាល់នៃសារធាតុ អូរ៉ាមីនអូ
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម នៅពេលខាងមុខនេះ នឹងចុះទៅអប់រំផ្សព្វផ្សាយដល់អាជីវករលក់ផ្លែទុរេន ម្ចាស់ចំការ និងអ្នកប្រើប្រាស់នៅតាមរាជធានី-ខេត្ត ដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែម និងបង្ហាញអំពីផលប៉ះពាល់ដែលបណ្តាមកពីសារធាតុគីមីប្រភេទ អូរ៉ាមីនអូ (Auramine O) ខណៈសារធាតុគីមីនេះ បង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា នៅសប្តាហ៍ក្រោយនេះ ក.ប.ប. បានរៀបចំជាផែនការរួចហើយ ដែលនឹងចុះផ្សព្វផ្សាយដល់អាជីវករលក់ទុរេននៅទូទាំងប្រទេសតែម្តង ដើម្បីផ្សព្វផ្សាយឱ្យគាត់យល់ថាផលប៉ះពាល់បណ្តាមកពីសារធាតុគីមី អូរ៉ាមីនអូ ថាតើគេហាមរបៀបម៉េច? បន្ថែមពីនេះ ក.ប.ប. នឹងមានជាផ្ទាំងរូបភាព (Poster) ដើម្បីផ្សព្វផ្សាយឱ្យអាជីវករបានយល់។
ជាមួយនេះ លោកបានអំពាវនាវអាជីវករលក់ផ្លែទុរេន ម្ចាស់ចំការ និងអ្នកប្រើប្រាស់ ចូលរួមជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីផលប្រយោជន៍សុខភាពទាំងអស់គ្នា និងទាំងផលប្រយោជន៍សេដ្ឋកិច្ចផងដែរ។ ជាពិសេស កម្ពុជា ជាប្រទេសដែលមានការដាំដុះផ្លែឈើទុរេនដែរ ហើយរដូវប្រមូលទុរេននេះ គឺថាមានច្រើនណាស់ ដែលដំបូងឡើយមានតែនៅខេត្តកំពត ប៉ុន្តែបច្ចុប្បន្នមានស្ទើរតែគ្រប់ខេត្ត ដូចជាខេត្តកំពង់ចាម កុះកុង ពោធិ៍សាត់ បាត់ដំបង និងរតនគិរីជាដើម។ អញ្ចឹងទេ ប្រសិនបើយើងប្រើប្រាស់សារធាតុគីមីទាំងនេះទៅក្នុងផ្លែទុរេន ប្រសិនបើរកឃើញថាមាន ធ្វើឱ្យបាត់បង់ជំនឿពីអ្នកប្រើប្រាស់ អញ្ចឹងវាធ្វើឱ្យបំផ្លាញដល់សេដ្ឋកិច្ចជាតិ ជាពិសេសអ្នកដាំទុរេន។
លោកអគ្គនាយករង ក.ប.ប. បានអំពាវនាវបន្ថែមទៀតជូនចំពោះអ្នកប្រើប្រាស់ទាំងអស់ ប្រសិនបើមានបញ្ហា ឬយល់ឃើញថា ឬក៏រកឃើញថា មានកន្លែងណាមួយប្រើប្រាស់សារធាតុគីមីហាមឃាត់ ឬក៏មានបញ្ហាអ្វីក៏ដោយដែលពាក់ព័ន្ធសុវត្ថិភាពម្ហូបអាហារ គឺអាចទាក់ទងបានមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. មានដូចជា៖ តាមរយៈលេខទូរស័ព្ទ ១២៦៦, ផេកហ្វេសប៊ុក, Complain App របស់អគ្គនាយកដ្ឋាន ក.ប.ប. ឬតាមរយៈផ្ទាល់មកកាន់មន្រ្តីពាក់ព័ន្ធ ឬក៏ទៅដាក់ពាក្យបណ្តឹងនៅសាខា ក.ប.ប.ប. ដែលនៅជិតបំផុត។ លោកបន្ថែមទៀតថា ក.ប.ប. ស្វាគមន៍រាល់ពាក្យបណ្តឹងទំាងអស់ ហើយអគ្គនាយកដ្ឋាន ក.ប.ប. នឹងពិនិត្យដោះស្រាយជូន ដោយមិនមានការគិតថ្លៃ ឬក៏ត្រូវបង់ថវិកាអ្វីនោះទេ ពីព្រោះថា ក.ប.ប. ចង់បានតែពាក្យបណ្តឹងដើម្បីមានវិធានការណ៍ដោះស្រាយ ដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេសកម្ពុជា។
សូមជំរាបជូនថា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ អគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីអំពី «ផលប៉ះពាល់នៃសារធាតុ អូរ៉ាមីនអូ ក្នុងផ្លែទុរេន» ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តមអគ្គនាយក គឹម មាសសុខសីហា ក្នុងគោលបំណងបណ្តុះបណ្តាលមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តចុះទៅអប់រំ ផ្សព្វផ្សាយ ដល់អាជីវករលក់ផ្លែទុរេន ម្ចាស់ចំការ និងអ្នកប្រើប្រាស់នៅតាមរាជធានី-ខេត្ត ក្នុងការបញ្ជ្រាបការយល់ដឹង និងចូលរួមសហការ ដោយមិនយកសារធាតុ អូរ៉ាមីនអូ នេះទៅប្រើប្រាស់ទើបជាវិធានការបង្ការមួយដ៏មានប្រសិទ្ធភាព៕អត្ថបទ៖ ឈិត បូរ៉ាវី





-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប