ព័ត៌មាន
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបញ្ចប់ការបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ និងបន្តបោះបង្គោលក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប
តាកែវ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់ភូមិសាស្ត្រខេត្តតាកែវហើយ។
លោកបានឱ្យដឹងថា ក្រុមការងារអន្តរក្រសួង អាជ្ញាធរដែនដី និងមានការចូលរួមពីប្រជាពលរដ្ឋប្រកបដោយទឹកមុខញញឹមផងនោះ បានចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ កាលពីថ្ងៃថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ដោយចំនួនបង្គោលសរុបត្រូវបោះ៥៥០បង្គោល។
បើតាមលោក ផន រឹម ក្រុមការងារបច្ចេកទេស បានយកទិន្នន័យទទួលបានរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ហើយក្រុមការងារ នឹងរៀបចំផែនការសកម្មភាពបន្តសម្រាប់ចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែបនៅពេលឆាប់ៗខាងមុខ។
លោកបានបញ្ជាក់ថា សម្រាប់កំណាត់ទី១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលមានប្រវែង ២១គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ ដល់ព្រែកពោធិ៍ ក្រុមការងារដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការងារវាស់វែងក្បាលដី ដែលរងផលប៉ះពាល់រួចរាល់ ព្រមទាំងអនុវត្តនីតិវិធីពាក់ព័ន្ធដើម្បីបញ្ចប់ការងារនេះក្នុងពេលដ៏ខ្លីខាងមុខ។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោឆ្លងការខេត្តចំនួន៤ ក្នុងនោះឆ្លងកាត់ខេត្តកណ្តាលប្រវែង ៥៤ គ.ម, ខេត្តតាកែវប្រវែង ៦០គ.ម, ខេត្តកំពតប្រវែង ៤៣គ.ម និងខេត្តកែបប្រវែង ១៧,៥ គ.ម។
បើគ្មានការប្រែប្រួលទេ ដំណើរការពិនិត្យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់នៅបំណាច់ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះហើយ៕









-
PR NEWS1 week agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន7 days agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoត្រីនៅកន្លែងអភិរក្សតាមោក ក្នុងខេត្តសៀមរាប ងាប់អស់ប្រមាណពីរតោន ដោយសារអាកាសធាតុក្ដៅខ្លាំង
-
ព័ត៌មាន6 days agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព
-
ព័ត៌មាន7 days agoឯកឧត្តម ហ៊ុន ម៉ានី៖ អ្វីដែលយើងត្រូវការចាំបាច់គឺថែរក្សាសាមគ្គីឯកភាព ដូចព្រះរាជបណ្តាំសម្តេចតា «ខ្មែររួបរួម ខ្មែរខ្លាំង»
-
កីឡា7 days agoកីឡាករជម្រើសជាតិកម្ពុជា៖ បាល់ទាត់ ត្រូវការគាំទ្រទៅវិញទៅមក មិនថាអាជីព ឬមហាជនឡើយ
-
PR NEWS2 days agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន6 days agoក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា