ព័ត៌មាន
ឯកឧត្តម ហេង សួរ ឯកភាពជាមួយវិទ្យាស្ថាន CDRI ដើម្បីសិក្សាស្រាវជ្រាវពីវឌ្ឍនភាពតម្រូវការជំនាញនៅលើទីផ្សារ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឯកភាពជាមួយវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) ដើម្បីសិក្សាស្រាវជ្រាវ និងការធ្វើបច្ចុប្បន្នភាពពីវិស័យទីផ្សារការងារ វឌ្ឍនភាពតម្រូវការជំនាញនៅលើទីផ្សារ និងការសិក្សាពីស្ថានភាពជាក់ស្ដែងទាក់ទងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

ការលើកឡើងនេះ ក្នុងការឱកាសដែលឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិវិទ្យាស្ថាន CDRI និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវការធ្វើបច្ចុប្បន្នភាព និងការសិក្សាស្រាវជ្រាវពីវិស័យសំខាន់ៗដែលជាការខិតខំប្រឹងប្រែងអនុវត្តរបស់ក្រសួងនាពេលកន្លងមក ដើម្បីតម្រង់ទិសក្នុងការធ្វើផែនការបន្ទាប់ ព្រមទាំងកែសម្រួលលក្ខខណ្ឌខ្លះឱ្យស្របទៅតាមស្ថានភាពជាក់ស្ដែង។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា៖«ក្រសួងចង់ឱ្យមានការចូលរួមពី CDRI ដើម្បីសិក្សាស្រាវជ្រាវស្ថានភាពជាក់ស្ដែងនៅក្នុងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រោះយើងត្រូវធ្វើបច្ចុប្បន្នភាព ប្រមូលទិន្នន័យថ្មីៗ ឬធ្វើការស្ទង់មតិទៅលើតម្រូវការទីផ្សារការងារ ហើយឆ្លើយតបតាមការប្រែប្រួលស្ថានភាពទីផ្សារការងារបានទាន់ពេលវេលា»។
លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិវិទ្យាស្ថាន CDRI បានមានប្រសាសន៍ថា វិទ្យាស្ថានចង់ឱ្យមានកិច្ចសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យកាន់តែលឿនតាមដែលអាចធ្វើទៅបាន ដើម្បីក្រុមការងារចាប់ផ្ដើមក្នុងការចុះប្រមូលព័ត៌មាននៅតាមគោលដៅ និងទាន់ពេលវេលា។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា៖«នេះជាពេលវេលាដ៏សមស្របមួយ ដែលវិទ្យាស្ថានត្រូវពង្រឹកសមត្ថភាព ការវិភាគ ការប្រមូលទិន្នន័យ និងផ្ដល់ការប្រឹក្សាលើគោលនយោបាយ និងសេដ្ឋកិច្ច។ អ្វីដែលវិទ្យាស្ថានចាប់អារម្មណ៍នាពេលនេះ គឺការស្រាវជ្រាវពីការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាបច្ចុប្បន្ននេះ»។
ជាមួយគ្នានេះ លោកស្រីបណ្ឌិត បានទទួលយកអនុសាសន៍ឯកឧត្តមរដ្ឋមន្រ្តី ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសម្រេចបានលទ្ធផលនៃការសិក្សាស្រាវជ្រាវខាងមុខ ក៏ដូចជាការគាំទ្រលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្មវិធី TVET៕



-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា7 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត