ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដកខ្លួនឯកតោភាគីពី MoU 2001
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តែងតែពន្យល់មូលហេតុនៃការសម្រេចចិត្តរបស់កម្ពុជាប្រើប្រាស់ «យន្តការផ្សះផ្សារដោយបង្ខំ» (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ មូលហេតុគឺមកពីភាគីថៃបានដកខ្លួនជាឯកតោភាគីចេញពី អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU 2001)។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ពីការលើកលើងរបស់សម្ដេចធិបតីបែបនេះ ក្នុងវេទិកាសារព័ត៌មានលើកទី៨ ស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ បោះជំហានទៅមុខជានិច្ចទោះជាមានឧបសគ្គធំៗចំពោះមុខ» នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ។
ឯកឧត្តមបានថ្លែងថា សារលិខិតផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានថ្លែងផ្ញើជូនជនរួមជាតិ អំពីការប្រកាសជាប្រវត្តិសាស្ត្រមួយស្តីពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើយន្តការ «ការផ្សះផ្សាដោយបង្ខំ» (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ។ ឯកឧត្តមបន្តថា៖«ក្នុងន័យនេះ នៅចំពោះមុខមេដឹកនាំបរទេសកំពូលៗ សម្ដេចធិបតីតែងតែពន្យល់ពីមូលហេតុនៃសេចក្ដីសម្រេចចិត្តរបស់កម្ពុជាបែបនេះដោយមូលហេតុ គឺមកពីភាគីថៃ បានដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU 2001)»។
សូមជម្រាបថាតាមរយៈថ្លែងការណ៍របស់សម្តេចធិបតីអំពីការប្រើប្រាស់ «ការផ្សះផ្សាដោយបង្ខំ» ក្រោម អនុសញ្ញា UNCLOS ក្នុងគោលដៅរួមគឺ ការការពារអធិបតេយ្យភាពកម្ពុជា ដោយសន្តិវិធី និងច្បាប់អន្តរជាតិ, ដោយសម្ដេចធិបតីបានប្រកាសច្បាស់ៗថា «យើងបានឈានជើងមួយជំហាននេះ គឺដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ»។ សម្ដេចធិបតីបានពន្យល់ថា ការប្រើប្រាស់យន្តការ UNCLOS នេះ គឺជាមធ្យោបាយសន្តិវិធីដែលរៀបចំឡើងដើម្បីផ្ដល់សន្តិសុខកាន់តែប្រសើរក្នុងទំនាក់ទំនងអន្តរជាតិ និងទប់ស្កាត់ការរីករាលដាលនៃជម្លោះ៕



-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា7 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត