ព័ត៌មាន
លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អញ្ជើញប្រារព្ធខួបអនុស្សារីយ៍លើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្រុកកណ្ដាលស្ទឹង
ខេត្តកណ្ដាល៖ ឯកឧត្តម លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បេសកជនពិសេសសម្តេចតេជោប្រធានព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីខួបអនុស្សារីយ៍លើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្ស ស្រុកកណ្ដាលស្ទឹង ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាស្រុក-ឃុំ និងសមាជិកជាច្រើនរូប។

ក្រោយពីបានស្ដាប់ការអាននូវសុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចហើយនោះ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានមានប្រសាសន៍អំពីការរំលឹកខួបនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលក្នុងឆ្នាំនេះគឺជាខួបលើកទី៧៤ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ ដែលថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា តែងតែប្រារព្ធជារៀងរាល់ឆ្នាំ។

គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងរបស់ខ្លួន គឺកៀរគរប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា ឬអតីតកាលអ្វីឡើយ ដើម្បីរួមកម្លាំងគ្នា រំដោះប្រជាជន និងប្រទេសជាតិ ឱ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ពិសេសការពារសមិទ្ធផលសង្គមជាតិ កសាង អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចម្រើនរុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តទៅ។ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានជំរុញក្រុមការងារគណបក្សស្រុក-ឃុំទាំងអស់ ក្នុងពេលបច្ចុប្បន្ន ឱ្យប្រឹងប្រែងបន្តទៀត ដើម្បីឱ្យកាន់តែរីកចម្រើន ដែលនឹងនាំឱ្យប្រជាពលរដ្ឋកាន់តែទុកចិត្ត។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ក៏បាននាំយកថវិកាចែកជូនដល់ក្រុមការងារគណបក្សស្រុក-ឃុំ នគរបាល-អាវុធហត្ថស្រុក និងសមាជិកសមាជិកា ព្រមទាំងចំណាយផ្សេងៗអស់ទឹកប្រាក់ប្រមាណ១៣០ លានរៀលផងដែរ៕









-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត