ព័ត៌មាន
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន រំលឹកដល់យោធិន ក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ទាំងអស់ ត្រូវត្រៀមកម្លាំងមធ្យោបាយ និងសម្ភារៈដែលរាជរដ្ឋាភិបាលបំពាក់ឲ្យ ២៤ម៉ោង លើ២៤ម៉ោង
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ត្រូវតែត្រៀមកម្លាំងមធ្យោបាយ និងសម្ភារៈដែលរាជរដ្ឋាភិបាលបំពាក់ឲ្យ ២៤ម៉ោង លើ២៤ម៉ោង និងដាច់ខាតត្រូវតែលើកកម្ពស់ស្មារតីទទួលខុសត្រូវលើតួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ។
ក្នុងឱកាសប្រជុំជួរប្រចាំសប្តាហ៍ លោកឧត្តមមសេន៍ទោ ហ៊ុល សំអុន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចដឹកជញ្ជូនលេខ៩៩ទាំងអស់ថា ដាច់ខាតត្រូវតែលើកកម្ពស់ស្មារតីទទួលខុសត្រូវលើតួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដើម្បីសម្រេចបានរាល់បទបញ្ជារបស់ថ្នាក់លើពេលមានសភាពការណ៍កើតឡើង។ មួយវិញទៀតត្រូវតែប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈកងទ័ព ជៀសវាងការសេពគ្រឿងញៀនជាដើម។
លោកឧត្តមសេនីយ៍ទោមេបញ្ជាការកងពល បានរំលឹកថា« ក្នុងនាមយើងជាកងទ័ពដាច់ខាតត្រូវតែគោរពវិន័យ ក្លាហាន រឹងមាំ មានសាមគ្គីភាពផ្ទៃក្នុងល្អ រក្សាការសម្ងាត់របស់យោធាទើបសម្រេចបានជោគជ័យ ដើម្បីផលប្រយោជន៍ជាតិមាតុភូមិ។ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈដែលរាជរដ្ឋាភិបាលបំពាក់ ២៤ម៉ោង លើ២៤ម៉ោង រងចាំឆ្លើយតបបទបញ្ជា»៕







-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ