ព័ត៌មាន
ផ្លូវកៅស៊ូ២ជាន់ជាង៤១គីឡូម៉ែត្រ នឹងប្រែក្លាយជីវភាពប្រជាជនក្នុងឃុំទាំង៤អោយធូរធារជាងពេលបច្ចុប្បន្ន និងមានសារៈសំខាន់លើវិស័យទេសចរណ៍
កំពង់ឆ្នាំង៖ «សុបិន្តរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំទាំង៤នៃស្រុកទឹកផុសបានក្លាយជាការពិតក្នុងថ្ងៃនេះហើយ ដោយសារសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់ផ្លូវកៅស៊ូDBSTពីរជាន់ជាង៤១គីឡូម៉ែត្រ ដែលផ្លូវនេះមានសក្តានុពលលើវិស័យកសកម្ម និងវិស័យទេសចរណ៍ផងដែរ»។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម លោកជំទាវ លោកលោកស្រី ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន សិស្សជាច្រើននាក់ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅឃុំជៀប ស្រុកទឹកផុស។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអោយដឹងថា៖ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនប្រជាពលរដ្ឋក្នុងខេត្តកំពអ់ឆ្នាំងនូវផ្លូវបេតុង ផ្លូវកៅស៊ូAC ផ្លូវកៅស៊ូDBSTជាច្រើន ដែលបានអនុវត្តតាមក្រសួងមន្ទីរអភិវឌ្ឍន៍ជនបទ, ក្រសួងមន្ទីរសាធារណការ ណិងដឹកជញ្ជូន, គំរោងរដ្ឋបាលខេត្ត, គំរោងរដ្ឋបាលស្រុកក្រុង, និងគំរោងមូលនិធិឃុំសង្កាត់ ហើយជំរុញអោយខេត្តកំពង់ឆ្នាំងមានសោភ័ណភាពស្អាត និងការប្រែមុខមាត់ថ្មីរបស់ខេត្តផងដែរ។ ថ្ងៃនេះ សុបិន្តបងប្អូនប្រជាពលរដ្ឋដែលចង់បានផ្លូវកៅស៊ូថ្មី ពេលនេះបានដូចបំណង ដោយក្រសួងអភិវឌ្ឃន៍ជនបទ និងក្រសួងទេសចរណ៍ បានសហការគ្នាផ្តល់ជូនបងប្អូននូវផ្លូវកៅស៊ូDBSTពីរជាន់ជាង៤១គីឡូម៉ែត្រ ឆ្លងកាត់៤ឃុំ ដែលផ្លូវជាង៤១គីឡូម៉ែត្រនេះ នឹងផ្តល់អត្ថប្រយោជន៍កាត់បន្ថយគម្លាតពីទីក្រុងមកជនបទ, ងាយស្រួលក្នុងការដឹកជញ្ជូនកសិផល, ការធ្វើដំណើរ, មិនប៉ះពាល់សុខភាព និងមានសក្តានុពលលើវិស័យទេសចរណ៍ទៀតផង។
ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា៖ ការសាងសង់ផ្លូវក្រាលគ្រួសក្រហមអោយទៅជាផ្លូវកៅស៊ូDBSTពីរជាន់ជាង៤១គីឡូនាពេលនេះ គឺរាជរដ្ឋាភិបាលកម្ពុជា ចង់អោយតំបន់ជនបទដាច់ស្រយាលទាំងអស់ប្រែក្លាយជាតំបន់សមាហរណកម្ម ដែលអាចកាត់បន្ថយគម្លាតពីទីក្រុង និងជនបទ។ ឥឡូវនេះ ពេលឯកឧត្តមបានធ្វើដំណើរតាមផ្លូវមកទីនេះ គឺឯកឧត្តមមានការភ្ញាក់ផ្អើលដោយសារតំបន់នេះ មិនចាញ់ទីក្រុងទេ ជីវភាពរស់នៅល្អប្រសើរ គ្មានកន្លែងណាដែលថាប្រជាពលរដ្ឋក្រទៅៗនោះទេ។ អ៊ីចឹង បងប្អូនប្រជាពលរដ្ឋត្រូវចាំថា ដរាបណាយើងនៅមានសន្តិភាព ដរាបណាយើងមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពេលនោះប្រជាពលរដ្ឋយើងនឹងមានជីវភាពរីកចម្រើនតទៅទៀត។
គួរបញ្ជាក់ថា៖ ពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូDBSTពីរជាន់ជាង៤១គីឡូម៉ែត្រនាពេលនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋជិត៣ម៉ឺននាក់ស្មើនឹងជិត៧ពាន់គ្រួសារ រស់នៅក្នុងក្នុង១២ភូមិ នៃឃុំក្តុលសែនជ័យ, ឃុំខ្លុងពពក, ឃុំជៀប, និងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕ ដោយ ៖ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ