ព័ត៌មាន
សម្តេចធិបតី៖ កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបការគំរាមកំហែងទាំងសេដ្ឋកិច្ច និងយោធាពីអ្នកជិតខាង
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបចំពោះការគំរាមកំហែងពីប្រទេសជិតខាង កុំថាឡើយគំរាមកំហែងផ្នែកយោធា និងសេដ្ឋកិច្ចអ្វីជាដើមនោះ។
ផ្ញើសារចេញពីខេត្តតាកែវ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថៃបានគំរាមកំហែងដល់កម្ពុជាគ្រប់បែបយ៉ាងម្តងហើយម្តងទៀតទាំងផ្នែកយោធា និងផ្នែកសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះថៃថែមទាំងបានចោទប្រកាន់កម្ពុជាថា ជាជម្រកនៃអំពើឆបោកតាមអនឡាញផ្ទុយពីការពិតផងដែរ ខណៈកើតឡើងនៅប្រទេសខ្លួនឯងមកចោទដាក់ថា កើតនៅកម្ពុជា។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសម្តេចធិបតី បានឆ្លើយតបទៅកាន់ភាគីថៃវិញថា កុំឃើញកម្ពុជាមិនមាត់មិនក កុំគិតថា កម្ពុជាខ្លាចខ្លួនឲ្យសោះ កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទប់ទល់ជាមួយថៃគ្រប់មធ្យោបាយទាំងអស់។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា កម្ពុជាមិនចង់ធ្វើសង្គ្រាម ប៉ុន្តែក៏មិនខ្លាចធ្វើសង្គ្រាមដើម្បីការពារទឹកដី ដោយមិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រនោះឡើយ។ សម្ដេចធិបតី បញ្ជាក់ទៀតថា កម្ពុជាមិនចង់ធ្វើសង្គ្រាមទេ តែព្រមានដល់ភាគីដែលបានគំរាមកំហែងកម្ពុជាផងដែរថា កងទ័ព និងសព្វាវុធរបស់កម្ពុជា បានត្រៀមរួចជាស្រេច ដើម្បីការពារទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រឡើយ។
សម្តេច បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាគ្មានចេតណាណាមួយ ឬភាពក្លាហានទៅដណ្ដើមទឹកដីប្រទេសជិតខាងឡើយ ដូចអ្នកនយោបាយថៃខ្លះចង់វាយយកភ្នំពេញនោះទេ ប៉ុន្តែកម្ពុជាមានភាពក្លាហានគ្រប់គ្រាន់ក្នុងការពារទឹកដីរបស់ខ្លួនមិនឱ្យមានការឈ្លានពានបាននោះឡើយ៕អត្ថបទបានចក់











-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត