ព័ត៌មាន
ឯកឧត្តម កែវ រតនៈ ជួបសំណេះសំណាលជាមួយក្រុមគ្រួសារម៉ូតូឌុបចំនួន ៤៨៣នាក់ ក្នុងក្រុងពោធិ៍សាត់
នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សខេត្ត ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ខូយ រីដា អភិបាលនិងជាប្រធានគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារក្នុងខេត្តមួយចំនួនទៀត បានជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនម៉ូតូឌុប មកពីសង្កាត់ទាំង០៧ក្នុងក្រុងពោធិ៍សាត់។
លោក ផាយ ឡេង អភិបាល និងជាប្រធានគណបក្សក្រុងពោធិ៍សាត់ បានរាយការណ៍ថា គ្រួសារម៉ូតូឌុបដែលមកចូលរួមថ្ងៃនេះ មានចំនួន៤៨៣នាក់ មកពីសង្កាត់ផ្ទះព្រៃ សង្កាត់ព្រៃញី សង្កាត់ស្វាយអាត់ សង្កាត់លលកស សង្កាត់រលាប សង្កាត់បន្ទាយដី និងសង្កាត់ចំរើនផល ។
ឯកឧត្តម កែវ រតនៈ បានសម្ដែងទឹកចិត្តសប្បាយរីករាយ ដែលបានជួបសំណេះសំណាល ជាមួយបងប្អូនម៉ុតូឌុប ផាសស្អាប់ និងអ្នករត់កង់បីនាពេលនេះ ដើម្បីដឹងសុខដឹងទុក្ខគ្នាទៅវិញទៅមក។ ឯកឧត្តម បានលើកឡើងអំពីការខិតខំប្រឹងប្រែង របស់ក្រុមការងារថ្នាក់ជាតិ ក្នុងការចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចឯកឧត្តមអភិបាលខេត្ត ក្នុងការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើន ប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។
ដោយឡែករាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ទិសដៅចម្បងៗ ក្នុងការកែទម្រង់ការងារមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ការងារអភិវឌ្ឍប្រទេស ការទប់ទល់ជាមួយពួកអគតិនិងពួកជ្រុលនិយម ដែលមានគំនិតញុះញង់ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងការដោះស្រាយបញ្ហា ទំនាស់ព្រំដែនកម្ពុជា-ថៃជាដើម។
ឯកឧត្តម កែវ រតនៈ អំពាវនាវដល់បងប្អូនក្រុមគ្រួសារម៉ូតូឌុបទាំងអស់ ខិតខំប្រកបរបរទទួលទានដោយសុច្ចរិត សន្សំលុយកាក់ដែលរកបានផ្គត់ផ្គង់ក្រុមគ្រួសារ បញ្ជូនកូនទៅរៀនឲ្យមានចំណេះដឹង និងអប់រំពួកគេឲ្យមានសីលធម៌ល្អ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង និងប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម។
ឯកឧត្តមបានលើកឡើងថា ទោះបីប្រទេសថៃបិទព្រំដែនឯកតោភាគី ព្រមទាំងផ្ដាច់ភ្លើង ផ្ដាច់អ៊ីនធ័រណែត និងមិនឲ្យនាំប្រេងឧស្ម័នចូលក៏ដោយ ក៏ប្រទេសកម្ពុជាមានប្រើប្រាស់គ្រប់គ្រាន់ទាំងអស់ គ្មានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។ ក្នុងឱកាសនោះឯកឧត្តម កែវ រតនៈ បានជូនអាវម៉ូតូឌុបម្នាក់០១ អាវយឺតដៃវែងចំនួន០២ ប្រេងសាំង១០លីត្រ និងអង្ករ០១ការ៉ុង ដល់បងប្អូនក្រុមគ្រួសារម៉ូតូឌុបទាំង៤៨៣នាក់ ដែលអញ្ជើញចូលរួមផងដែរ៕





-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត