ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងចុះពិនិត្យការងារបច្ចេកទេសនៃការសាងសង់ ស្តារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់លើកំណាត់ផ្លូវជាតិ និងផ្លូវខេត្តមួយចំនួនតាមបណ្តាខេត្ត
កាលពីថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ កោះកុង កំពត កែប តាកែវ និងខេត្តកណ្ដាល ព្រមទាំងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ បានចុះពិនិត្យការងារបច្ចេកទេសនៃការអនុវត្តការងារសាងសង់ ស្តារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់លើកំណាត់ផ្លូវសំខាន់ៗ រួមមាន ផ្លូវខេត្តលេខ១៤៤០ ផ្លូវជាតិលេខ៤៨-៥ ផ្លូវជាតិលេខ៣ ផ្លូវខេត្តលេខ១៣៤C ផ្លូវជាតិលេខ៣៣A ផ្លូវខេត្តលេខ១៣៣៣ ផ្លូវជាតិលេខ២ និងផ្លូវខេត្តលេខ១១០។
គោលបំណងនៃបេសកកម្មនេះដើម្បីពិនិត្យ វាយតម្លៃពីស្ថានភាពកំណាត់ផ្លូវ ការអនុវត្តការងារបច្ចេកទេសគម្រោង ពិនិត្យពីបញ្ហាប្រឈមការងារបច្ចេកទេសពាក់ព័ន្ធនៅតាមការដ្ឋានដែលកំពុងអនុវត្តការងារសាងសង់ ស្តារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង៦ខេត្តខាងលើ។
នាឱកាសនោះ ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសក៏បានពិនិត្យទីតាំងពិសោធន៍បឋមរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង៦ខេត្តផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រៀបចំទីតាំង និងក្រុមការងារពិសោធន៍បច្ចេកទេសរបស់សាមីអង្គភាពនីមួយៗ ដើម្បីអនុវត្តការពិសោធន៍បឋម និងផ្ទៀងផ្ទាត់គុណភាពសម្ភារៈសំណង់ និងធ្វើការពិសោធន៍នៅការដ្ឋានតាមស្រទាប់គ្រឹះ រួមទាំងប្រភេទការងារនីមួយៗ ឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេស មុននឹងធ្វើការពិសោធន៍ជាផ្លូវការដោយមន្ទីរពិសោធន៍សំណង់ និងសាធារណការ ដូចមានចែងក្នុងលក្ខខណ្ឌកិច្ចសន្យាគម្រោង។
ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធឱ្យបន្តពង្រឹងការគ្រប់គ្រងគុណភាពសំណង់ អនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងឯកសារគម្រោង សំដៅពង្រឹងការត្រួតពិនិត្យគុណភាពសម្ភារៈ និងដំណើរការអនុវត្តការងារសាងសង់ និងបង្កើនការសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសឱ្យបានទាន់ពេលវេលាតាមការគ្រោងទុក៕











-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត