ព័ត៌មាន
រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ឆ្នាំ២០២៥)។
ពិធីនេះរៀបចំឡើងធ្វើនៅទីស្នាក់ការគណបក្សខេត្ត ស្ថិតនៅសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និង ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយតាមក្រុងស្រុក និងសមាជិកគណបក្សខេត្តសរុបប្រមាណ១៥០០នាក់ ។
ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មកដល់ពេលនេះមានអាយុកាល ៧៤ឆ្នាំហើយ ដោយបានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាពដើម កំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិ ឱ្យរួចផុតពីការឈ្លានពានការ ត្រួតត្រា ការជិះជាន់ ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជា ជាមួយនឹងឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
ជាមួយគ្នានោះ ឯកឧត្តម កែវ រតនៈ បានថ្លែងអំណរគុណដល់សមាជិក សមាជិកា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានទាំងអស់ ដែលបានខិតខំប្រឹងប្រែងគោរពតាមគោលនយោបាយគណបក្ស ដើម្បីបម្រើដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ តាំងពីដើមរហូតដល់សព្វថ្ងៃ និងទៅអនាគត។
ឯកឧត្តម កែវ រតនៈ ក៏បានជម្រាបជូន អំពីសភាពការណ៍នៅតាមព្រំដែន កម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹង ដោយស្នើដល់សមាជិកគណបក្ស ក៏ដូចជាប្រជាពលរដ្ឋ ត្រូវរួមឯកភាពគ្នា បន្តការជៀរជាក់លើរាជរដ្ឋាភិបាលកម្ពុជា ព្រោះថាថ្នាក់ដឹកនាំកំពុងតែធ្វើកិច្ចការនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ពិសេសកុំចែកចាយចំពោះព័ត៌មានក្លែងក្លាយគ្មានប្រភពច្បាស់លាស់ ដែលធ្វើឱ្យមានការយល់ច្រឡំវឹកវរក្នុងសង្គម ត្រូវតាមដានព័ត៌មាន តាមរយៈបណ្តាញសង្គមផ្លូវការ របស់សម្ដេចតេជោ, សម្ដេចធិបតី និងក្រសួងការពារជាតិ ព្រមទាំងបណ្ដាញព័ត៌មានធំៗ ក្នុងស្រុកមួយចំនួនទៀត ដើម្បីទទួលបានព័ត៌មានពិត និងច្បាស់ការ ៕






-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត