ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាល «អ្នកដឹកនាំ ត្រូវផ្តល់ជូនដល់ក្រុមការងារ នូវចក្ខុវិស័យ យុទ្ធសាស្រ្ត និងមធ្យោបាយសម្រាប់អនុវត្តយុទ្ធសាស្រ្ត ដែលនាំដល់ជោគជ័យតាមការកំណត់ចក្ខុវិស័យ»
ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៩០៤នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរាយការណ៍ក្នុងលក្ខណៈចង្អៀត ពីកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នាពេលកន្លងមកថ្មីៗ នេះដោយលើកព័ត៌មានត្រឡប់ដែលទាក់ទងនឹងវិស័យសុខាភិបាល មកធ្វើការវិភាគ និងដាក់ចេញជាសកម្មភាពបន្ត ដើម្បីឱ្យថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់បានយល់ជ្រាប និងពាំនាំយកទៅអនុវត្តន៍បន្ត។
ក្រោយពីបានស្វែងយល់លើចំនុចខ្លាំង និងចំនុចខ្វះខាតរបស់សេវាសុខាភិបាល ថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់ បានបង្ហាញការតាំងចិត្តធ្វើការកែលំអចំនុចខ្វះចន្លោះទាំងនោះ ដើម្បីបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល និងធានាឱ្យនិរន្តរភាពនៃគុណភាពសេវា ទោះបីជាមាននិន្នាការកើនឡើងនៃការមកប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យសាធារណៈនិងមណ្ឌលសុខភាពក៏ដោយ។ ក្នុងការចែករំលែកបទពិសោធន៍ជាអ្នកដឹកនាំ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី បានលើកយកចំនុចសំខាន់ៗ ដែលអ្នកដឹកនាំត្រូវមានសម្រាប់ផ្តល់ដល់ក្រុមការងាររួមមាន(១) ចក្ខុវិស័យ (២)យុទ្ធសាស្រ្ត និង (៣)មធ្យោបាយសម្រាប់អនុវត្តយុទ្ធសាស្រ្តឱ្យបានជោគជ័យ។
ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញបទពិសោធន៍នៃការដឹកនាំការងារសុខាភិបាលរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប៕
អត្ថបទ រដ្ឋា







-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត