ព័ត៌មាន
រយៈពេល១ខែកន្លះចុងឆមាសទី១នេះ សមត្ថកិច្ចរាជធានី បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់មនុស្ស៧៣នាក់
ជាការឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលកម្ពុជា កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានបន្តបង្កើនល្បឿនក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យមានប្រសិទ្ធិភាពខ្ពស់ សំដៅធានាឈានទៅរកការកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនចេញពីរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងរយៈពេល១ខែកន្លះ នៅចុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន រួមទាំងករណីក្មេងទំនើងកាន់កាប់អាវុធ ជាច្រើនករណី ដោយបានឃាត់ខ្លួនជនសង្ស័យសរុប៧៣នាក់ ។
លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា ៖ ក្នុងចំណោមជនសង្ស័យទាំង៧៣នាក់ ( ស្រី០៨នាក់ ) មាន៣០នាក់ (ស្រី០៣នាក់) ត្រូវបានបញ្ចូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់ ។ ដោយឡែកនៅសល់៤៣នាក់ទៀត (ស្រី០៥នាក់) ត្រូវបានបញ្ចូនទៅមណ្ឌលស្តារនីតិសម្បទា ដើម្បីកាត់ផ្តាច់សារធាតុញៀន ។
ក្នុងការបង្ក្រាបគ្រឿងញៀនខាងលើនេះ កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖ ថ្នាំញៀនសរុបចំនួន៧៨កញ្ចប់តូចធំ , ដាវដែក.កាំបិតដែក. ពូថៅ ៦៥ដើម , កាំភ្លើងកែច្នៃ០៣ដើម , ឧបករណ៍កាច់កម៉ូតូមួយចំនួន, គ្រាប់អាវុធខ្លី ៧៥គ្រាប់ រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនធំផ្សេងទៀតផងដែរ ។
សូមបញ្ជាក់ថា ក្នុងអាណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧នេះ រាជរដ្ឋាភិបាលបានចាត់ទុកបញ្ហាគ្រឿងញៀនគឺជាកិច្ចការងារអាទិភាពចម្បងទី០៤ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់គិតគូរ ក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ៕ លីហេង



-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត