ព័ត៌មាន
អាជ្ញាធរខេត្តកំពង់ឆ្នាំងអនុវត្តវិធានការរដ្ឋបាលនៅមុខផ្សារសមុទ្រទឹកសាប ក្រោយអាជីវករទាំងនោះលក់ដូរអនាធិបតេយ្យគ្មានផ្លូវធ្វើដំណើរ
កំពង់ឆ្នាំង៖ លោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង លោក វ៉ាន់ ថេន នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ឆ្នាំង លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្ត ស្រុក រួមនិងអាជ្ញាធរមូលដ្ឋាន ចុះចាត់វិធានការរដ្ឋបាលរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោយអាជីវករទាំងនោះលក់ដូរអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់ នាំអោយបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ និងមានសំរាមយ៉ាងច្រើននៅតាមមាត់ព្រែកមុខសាលាឃុំឆ្នុកទ្រូ។
ប្រតិបត្តការចុះរៀបចំនេះ គេសង្កេតឃើញមានមេខ្យល់នៃអាជីវករលក់ដូរអនាធិបតេយ្យនេះ បានចេញមកតវ៉ាដោយពួកគាត់មិនបានគិតពីផលប៉ះពាល់យ៉ាងខ្លាំងដល់ការលក់ដូររបស់អាជីវករទាំងអស់នៅមុខផ្សារសមុទ្រទឹកសាបនេះ។ ដោយឡែកក្រុមការងារក្នុងកិច្ចប្រតិបត្តការនេះ បានរុះរើតូបអនាធិបតេយ្យទាំងនោះចេញ និងបានរៀបចំសណ្តាប់ធ្នាប់ជាបន្តបន្ទាប់។
លោក ជា សុខរិទ្ធិ បានបញ្ជាក់ថា ការអនុវត្តវិធានការរដ្ឋបាលលើកនេះ នឹងបន្តធ្វើរហូតរួចរាល់ និងមិនអនុញ្ញាតអោយបន្តការលក់ដូរបែបនេះទៀតឡើយ។ អាជីវករដែលបានលក់ដូរអនាធិបតេយ្យទាំងនោះ សូមចូលទៅលក់ដូរក្នុងផ្សារទាំងអស់គ្នា នោះយើងនឹងមើលឃើញថា ផ្សារសមុទ្រទឹកសាបឃុំឆ្នុកទ្រូនេះ មានសោភ័ណភាពប៉ុនណា?។ ដោយឡែកការអនុវត្តវិធានការរដ្ឋបាលនេះ គឺក្រោយពីរដ្ឋបាលឃុំ ស្រុក ខេត្ត បានចុះមករៀបចំសណ្តាប់ធ្នាប់ជាច្រើនលើកច្រើនសារ តែអាជីវករមួយចំនួនមិនស្តាប់ និងបន្តលក់ដូរអនាធិបតេយ្យនៅតាមផ្លូវលេខ៥២ លក់ដូរតាមមាត់ព្រែក មុខសាលាឃុំឆ្នុកទ្រូ និងមុខផ្សារសមុទ្រទឹកសាបតែម្តង ដែលនាំអោយបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាព និងមានសំរាម ថង់ផ្លាស្ទីក ច្រើនពាសវាលពាសកាលតាមមាត់ព្រែក និងសំរាមមួយចំនួនក៏បានហូរចូលទៅក្នុងទឹកទន្លេសាបនាំអោយប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ទឹកទន្លេ រួមនិងជីវចំរុះក្នុងទន្លេសាបផងដែរ៕ កាំង ហុងវាស្នា



-
ព័ត៌មាន6 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន7 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន7 days agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ