ព័ត៌មាន
ឯកឧត្តម អ៊ឹង ឌីប៉ូឡា និងក្រុមការងារនាំយកទៀនវស្សានិងទេយ្យទានប្រគេនព្រះសង្ឃចំនួន០៧វត្តក្នុងឃុំត្រពាំងជង
ភ្នំពេញ ÷ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំត្រពាំងជង ស្រុកបាកាន បានអញ្ជើញដឹកនាំក្រុមការងារនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងថវិកា ទៅប្រគេនដល់ព្រះសង្ឃចំនួន០៧វត្ត ក្នុងឃុំត្រពាំងជង ដើម្បីចូលរួមក្នុងពិធីបុណ្យចូលព្រះវស្សា ទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរយើង ដែលមានតាំងពីដើមមក ។
ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះ ត្រូវបានរៀបចំឡើងរួមគ្នានៅវត្តបាកាន ក្នុងភូមិបាកាន ឃុំត្រពាំងជង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ព្រះចៅអធិការ គណៈកម្មការ និងអាចារ្យវត្តទាំង០៧ រួមមាន៖ វត្តបាកាន ,
វត្តពោល្យំ , វត្តព្រះចំបក់ , វត្តកណ្តឹងមាស , វត្តមុនីវង្សារាម , វត្តកោះកែវ និង វត្តពិតត្រង់ ។ ដោយក្រុមការងារចុះជួយឃុំត្រពាំងជង បានប្រគេន ទៀនវស្សា សាដក និងទេយ្យទានសរុបចំនួន២២មុខ រួមនិងថវិកាចំនួន១លានរៀនក្នុង១វត្ត ព្រមទាំងប្រគល់ថវិការមួយចំនួនជូនដល់គណៈកម្មការ និងអាចារ្យវត្តផងដែរ ។ ទេយ្យទានទាំងអស់នេះ សម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងរយៈពេល០៣ខែ ដែលភិក្ខុសាមណេរគ្រប់ព្រះអង្គ មិនអាចនិមន្តបិណ្ឌបាទបាន ព្រោះជារដូវភ្លៀងធ្លាក់ ។
ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន តំណាងព្រះចៅអធិការ គណៈកម្មការ និងអាចារ្យវត្តទាំង០៧ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម អ៊ឹង ឌីប៉ូឡា និងក្រុមការងារចុះជួយឃុំត្រពាំងជង ដែលបាននាំយកនូវទៀនចំណាំព្រះវស្សា អង្ករ ភេសជ្ជៈ សម្ភារៈបរិក្ខា និងថវិកា មកប្រគេនដល់ព្រះសង្ឃ ចូលរួមក្នុងឱកាសបុណ្យចូលព្រះវស្សាឆ្នាំ២០២៥នេះ។ ទាំងនេះសបញ្ជាក់ពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្រុមការងារចុះជួយឃុំ ចុះជួយស្រុកនិងខេត្ត ក្នុងការលើកកម្ពស់និងរួមចំណែក ចំពោះវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
គួររំលឹកថាដោយមានការណែនាំពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ជារៀងរាល់ឆ្នាំ មុនថ្ងៃចូលព្រះវស្សា ក្រុមការងារចុះជួយតាមមូលដ្ឋានឃុំ-សង្កាត់ ស្រុក-ក្រុង ក្នុងខេត្តពោធិ៍សាត់ តែងតែចូលរួមជាមួយ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិកនៅក្នុងខេត្ត នាំគ្នាយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគបរិភោគ ទៅវេប្រគេនដល់ព្រះសង្ឃតាមវត្តអារាមនានា ដើម្បីបានដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកាលចូលព្រះវស្សា អស់កាលត្រីមាស ក្នុងរយៈពេល៣ខែ ទៅតាមពុទ្ធាអនុញ្ញាត របស់ព្រះសម្មាសម្ពុទ្ធ ជាអង្គម្ចាស់នៃយើង ដែលមានតាំងតែពីដើមមក ៕














-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត