ព័ត៌មាន
ឯកឧត្តមហ៊ុល សំអុន យកទៀនព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឈ៧វត្តនៅស្រុកត្រាំកក់ខេត្តតាកែវ
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ ៩៩ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំត្រពាំងធំខាងត្បូង ស្រុក ត្រាំកក់ ខេត្ត តាកែវ លោកជំទាវចាយ ច័ន្ទរ៉ានី ហ៊ុល សំអុន បានអញ្ជើញដឹកនាំក្រុមការងារនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងថវិកា ទៅប្រគេនដល់ព្រះសង្ឃចំនួន០៧វត្ត ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
គួររំលឹកថាជារៀងរាល់ឆ្នាំ មុនថ្ងៃចូលព្រះវស្សា ក្រុមការងារចុះជួយឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវតែងតែចូលរួមជាមួយប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិកនៅក្នុងខេត្ត នាំគ្នាយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគបរិភោគ ទៅវេប្រគេនដល់ព្រះសង្ឃតាមវត្តអារាមនានា សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកាលចូលព្រះវស្សា អស់កាលត្រីមាស ក្នុងរយៈពេល៣ខែ ទៅតាមពុទ្ធាអនុញ្ញាត របស់ព្រះសម្មាសម្ពុទ្ធ ជាអង្គម្ចាស់នៃយើង ដែលមានតាំងតែពីដើមមក៕











-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត