ព័ត៌មាន
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងលោកជំទាវ ហ៊ុន គឹមឡេង ឧបត្ថម្ភស្បៀងអាហារជូនកម្លាំងប្រដាប់អាវុធឈរជើងនៅសមរភូមិមុខ
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងលោកជំទាវ ហ៊ុន គឹមឡេង បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងស្បៀងអាហារជាច្រើនមុខ ដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅសមរភូមិមុខ ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹករបស់កម្ពុជា។
ពិធីប្រគល់ និងទទួលស្បៀងអាហារជាការឧបត្ថម្ភរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយឯកឧត្តម ពៅ សាលីដេត រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយកខុទ្ទកាល័យលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក។ ពិធីនេះធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ពៅ សាលីដេត បាននាំយកនូវការផ្ដាំផ្ញើសាកសុខទុក្ខ និងក្ដីនឹករលឹកការស្ញប់ស្ញែងពីសំណាក់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន និងលោកជំទាវ ហ៊ុន គឹមឡេង ជូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើងយ៉ាងអង់អាច មិនរុញរានៅតំបន់ព្រំដែន ដើម្បីការពារខឿនអធិបតេយ្យភាព បូរណភាពទឹកដី និងការពារជាតិ មាតុភូមិប្រជាពលរដ្ឋ។
ជំនួសមុខឱកាសឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី, ឯកឧត្តម ពៅ សាលីដេត បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជាទីបំផុត ជូនចំពោះវីរភាព និងពលិកម្មរបស់កងកម្លាំងជួរមុខគ្រប់ប្រភេទ និងគ្រប់ទិសទាំងអស់ដោយមនោសញ្ចេតនាដឹងគុណ និងកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត។
ជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោកជំទាវ ហ៊ុន គឹមឡេង ដែលបានឧបត្ថម្ភអំណោយដែលជាការលើកទឹកចិត្តដល់កម្លាំងជួរមុខ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដីកម្ពុជា។ លោកបញ្ជាក់ថា អំណោយជាស្បៀងអាហារទាំងអស់នេះ នឹងត្រូវប្រគល់ជូនតាមបណ្ដាអង្គភាពទ័ពដែលឈរជើងនៅតាមព្រំដែន។
សូមជម្រាបថា អំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោកស្រី ដែលបានប្រគល់ជូននាឱកាសនេះ មានចំនួន១៧មុខ ស្មើនឹង២៤៤៥កេស៕








-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត