ព័ត៌មាន
សហជីពតំណាងឱ្យកម្មករ កម្មការិនីនៅទូទាំងប្រទេសរីករាយ មានមោទនភាព និងស្ញប់ស្ញែងចំពោះរាជរដ្ឋាភិបាលដែលចុះទីតាំងឧក្រិដ្ឋកម្មទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សហជីពតំណាងឱ្យកម្មករ កម្មការិនីនៅទូទាំងប្រទេស បានបង្ហាញក្តីរីករាយ មានមោទនភាព និងស្ងប់ស្ញែងយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងនិងសម្រេចបាន ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រាប់ថា នេះជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ដែលបានដាក់បញ្ចូលទីតាំងចំនួន៣ គឺជាទីតាំងឧក្រិដ្ឋកម្មបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលនេះគឺជាការនាំយកនូវយុត្តិធម៌ថ្មីបន្ថែមទៀតជូនដល់ពលរដ្ឋកម្ពុជា ដែលធ្លាប់ទទួលរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោមរបបប៉ុលពតដែលត្រូវបានរំដោះនៅឆ្នាំ១៩៧៩កន្លងមកនេះ។
លោកថ្លែងថា៖«យើងពិតជារីករាយ ហើយសាទរ ត្រេកអរ ហើយក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងនាំយកតំបន់ប្រវត្តិសាស្រ្តដ៏ជូរចត់របស់កម្ពុជា ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថា កម្ពុជាធ្លាប់មានរបបខ្មៅងងឹត របបប្រល័យពូជសាសន៍ ហើយរបបទនេះត្រូវបានរំដោះបានដោយជោគជ័យ ដោយប្រមុខដឹកនាំគណបក្សប្រជាជន ជាពិសេស គឺសម្តេចតេជោ ហ៊ុន សែន តែម្តង»។

ទន្ទឹមគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ អបអរសាទរ ស្ញប់ស្អែងចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ ដែលបានខិតខំសម្រេចកិច្ចការងារនេះដោយជោគជ័យ។
លោកថ្លែងថា៖«ខ្ញុំតំណាងឱ្យបងប្អូនសមាជិក សមាជិកា នៃសម្ព័ន្ធសហជីពជាតិទាំងអស់សូមចូលរួមអបអរសាទរ និងមានមោទកភាពបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំដាក់បញ្ចូលទីតាំងឧក្រិដ្ឋកម្មទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដូចច្នេះ ខ្ញុំមានមោនភាព និងសូមកោតសរសើរ និងស្ញប់ស្ញែងបំផុត ចំពោះការយកចិត្តទុកដាក់ទៅលើការចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកនូវទីតាំងឧក្រិដ្ឋកម្មទាំង៣ ដែលទើបទទួលបានក្នុងពេលថ្មីៗនេះ»។

ស្រដៀងគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង និងអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសដែលបានចុះបញ្ជីបូជនីយដ្ឋានកម្ពុជាពីទីតាំងឧក្រិដ្ឋកម្ម មកជាមជ្ឈមណ្ឌលផ្សះផ្សាសន្តិភាពក្នុងបេតិកភណ្ឌពិភពលោក។
លោកថ្លែងថា៖«ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅបំផុតក្នុងឱកាសនៃការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សាសន្តិភាពរួមមាន អតីតមន្ទីរឃុំឃាំង ម១៣ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១១ កក្កដា ២០២៥ នឹងក្លាយជាកាលបរិច្ឆេទចងចាំប្រវត្តិសាស្ត្រ និងមានសារសំខាន់បន្ថែមទៀតសម្រាប់ជាតិ និងប្រជាជន»។

ចំណែក លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ថ្លែងថា ការដាក់ទីតាំងទាំង៣ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគឺជាការបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាទម្រាំមានថ្ងៃនេះ ឆ្លងកាត់ទុក្ខសោកវេទនានិងការលំបាករាប់មិនអស់។
លោកបញ្ជាក់ថា៖«យើងពិតជារំភើបរីករាយត្រេកអរក្រៃលែង ដើម្បីជាការរំលឹកមួយថា ខ្មែរទម្រាំតែបានថ្ងៃនេះគឺឆ្លងកាត់ការលំបាកច្រើនណាស់ វេទនាណាស់ ជីវិតត្រូវបានបាត់បង់ជាច្រើន គ្រួសារប្តីប្រពន្ធកូនចៅម្តាយឪពុកត្រូវបានព្រាត់ប្រាស់គ្នា នេះហើយជាអ្វីដែលខ្មែរមិនអាចបំភ្លេចបាន ហើយការចុះបញ្ជីទីតាំងឧក្រិដ្ឋកម្មនេះ ទៅជាកន្លែងផ្សះផ្សា និងសន្តិភាពនេះ គឺពិតជាមានមោទនភាពខ្លាំង និងស្ញប់ស្ញែងណាស់ទៅដល់រាជរដ្ឋាភិបាល»។
គួរបញ្ជាក់ថា អង្គការយូណេស្កូបានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ទីតាំងទាំង៣រួមមានទី១ អតីតមន្ទីរឃុំឃាំង១៣ ស្ថិតនៅចន្លោះខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ទី២ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅរាជធានីភ្នំពេញ និងទី៣ មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក នៅរាជធានីភ្នំពេញ៕

-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត