ព័ត៌មាន
ក្មេងទំនើង៣នាក់បំផ្លាញទ្រព្យសម្បត្តិសាធារណៈត្រូវបានឃាត់ខ្លួន ធ្វើកិច្ចសន្យាអប់រំណែនាំដោយមានការធានាពីអាណាព្យាបាល ដើម្បីអប់រំនៅមូលដ្ឋានបន្ត
ត្បូងឃ្មុំ៖ យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង តាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន ០៣នាក់ ពាក់ព័ន្ធករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ (បង្ហោះនៅលើបណ្តាញសង្គមTik Tok) មកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដើម្បីធ្វើការសាកសួរតាមនីតិវិធី។
ក្មេងទំនើងទាំង០៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព យកអាវដៃវែងចំនួន០២ចងភ្ជាប់គ្នា ដោយយកចុងដៃអាវម្ខាងចងជាប់នឹងបង្គោលដែលដាំលើដងផ្លូវ ហើយយកចុងដៃអាវម្ខាងទៀតទៅចងជាប់នឹងជង្អើម៉ូតូខាងក្រោយ ជិះម៉ូតូទៅមុខ ព្រមទាំធ្វើការថតវីដេអូបង្ហោះនៅលើបណ្តាញសង្គម Tik Tok កាលពិថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ពិតប្រាកមែន។
ដោយមានមតិដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ព្រមទាំងមានការឯកភាពពី តំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង០៩:០០នាទី សមត្ថកិច្ចជំនាញ បានអោយក្មេងទំនើងទាំង០៣នាក់ ថតវីដេអូសុំទោសជាសាធារណៈបង្ហោះនៅបណ្ដាញសង្គម ហ្វេសប៊ុក និង តិកតុក និងបានធ្វើកិច្ចសន្យាអប់រំ ណែនាំ ដោយមានការធានាពីអាណាព្យាបាល របស់យុវជនទាំង០៣នាក់ ខាងលើ ដើម្បីអប់រំនៅមូលដ្ឋានបន្ត៕





-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន1 day agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»